v9
V9BET

សហព័ន្ធបាល់ទាត់ តែងតាំង លោក កែវ សារ៉េត ជាអគ្គលេខាធិការ

10 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចតែងតាំង លោក កែវ សារ៉េត ដែលជា នាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី ឲ្យមកធ្វើជាអគ្គលេខាធិការ FFC ខណៈតួនាទីនេះ បានទុកទំនេរអស់រយៈពេលជិត២ឆ្នាំហើយ។

សេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការតែងតាំងលោក កែវ សារ៉េត ជាអគ្គលេខាធិការ ដែលមានការចុះហត្ថលេខាទទួលស្គាល់ដោយ លោក សៅ សុខា ប្រធាន FFC កាលពីថ្ងៃអង្គារ ម្សិលម៉្ងៃ គឺបានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ព្រោះមន្រ្តីថ្នាក់ក្រោម មិនទទួលបានដំណឹងនៃការតែងតាំងនេះមុនទេ។

ការភ្ញាក់ផ្អើលនេះ ក៏ព្រោះតែមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងនោះ បានគិតថា អគ្គលេខាធិការថ្មីនេះ អាចជាលោក ម៉ៃ តុលា ព្រោះ លោក តុលា ធ្វើឡើងធ្វើជាអគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អស់រយៈពេលជាង១ឆ្នាំមកហើយ បន្ទាប់អគ្គលេខាធិការចាស់ លោក គល់ សុផាណា ដែលបានលាឈប់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នោះ។

ជាមួយការយក លោក កែវ សារ៉េត មកធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះហត្ថលេខាតែងតាំងលោក យាន ឈៀង ដែលជាប្រធានការិយាល័យរបស់ FFC ឲ្យទៅធ្វើជានាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី ជំនួសលោក កែវ សារ៉េត វិញម្តង។ ចំណែកលោក ម៉ៃ តុលា ត្រូវបានគេបង្ហើបឲ្យដឹងថា ត្រូវវិលទៅកាន់តួនាទីចាស់ គឺអគ្គលេខាធិការរង FFC៕

កែសម្រួលដោយ៖​ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.