v9
V9BET

Honda ៖ យើងចាញ់ក្រុមម៉ាឡេស៊ី ប៉ុន្តែយើងលេងបានយ៉ាងល្អបំផុត នៅ៣០នាទីដំបូង

7 months ago​ | ដោយ V-Dr

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺខ្សែប្រយុទ្ធអន្តរជាតិរបស់ជប៉ុន Keisuke Honda មិនបាននិយាយបន្ទោសបង្អាប់ ឬសម្តែងការមិនសប្បាយចិត្តណាមួយ ទៅលើទម្រង់លេង និងសកម្មភាពប្រកួតកូនក្រុមរបស់ខ្លួននោះទេ បើទោះបីជា កម្ពុជា បានបង្ហាញពីការធ្លាក់ចុះនៃគុណភាពលេង ក្នុងរយៈពេល៣០នាទីចុងក្រោយ នាំឲ្យចាញ់ក្រុមម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់ម្សិលមិញក៏ដោយ។

ផ្ទុយទៅវិញ Honda បានធ្វើការសរសើរទៅដល់ឆន្ទៈ និងការប្រឹងប្រែងលេងអស់ពីចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានស្តែងឲ្យឃើញពីទម្រង់លេងដ៏អស្ចារ្យមួយ សម្រាប់ការប្រកួតរយៈពេល៣០នាទីដំបូង។

Honda បាននិយាយក្រោយការប្រកួត កាលពីយប់ថ្ងៃចន្ទនោះថា៖ «ពិតណាស់ ការចាញ់ យើងតែងតែមានហេតុផលច្បាស់លាស់ថា មូលហេតុអ្វី បានជាយើងចាញ់? តែពេលខ្ញុំចង់និយាយខ្លាំងទៅលើចំណុចខ្លាំងរបស់យើង ព្រោះពួកយើង បានបង្ហាញដល់អ្នកទាំងអស់គ្នា ពីអ្វីដែលយើងចង់លេង ហើយ៣០នាទីដំបូង យើងលេងបានល្អមែនទែន ប៉ុន្តែយើងត្រូវតែធ្វើការកែតម្រូវឲ្យបានល្អជាងនេះ ព្រោះបាល់ទាត់លេង៩០នាទី មិនមែន៣០នាទីចប់នោះទេ»។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរបស់ជប៉ុនរូបនេះ បានបន្ថែមថា៖ «ពិតណាស់ថ្ងៃនេះ យើងចាញ់ ប៉ុន្តែបើយើងក្រឡេកមើលទៅលើទម្រង់លេងរបស់ក្រុមកម្ពុជា រយៈពេល៣០នាទីដំបូង គឺពួកគាត់ធ្វើបានយ៉ាងល្អបំផុត ហើយខ្ញុំគិតថា ពួកគាត់ បានធ្វើទៅតាមទស្សនៈបាល់ទាត់ ដែលខ្ញុំបានបង្ហាត់រយៈពេលជិត១សប្តាហ៍នេះ បានល្អដល់៩០ភាគរយ ហេតុនេះខ្ញុំពិតជាពេញចិត្ត និងមានមោទនភាពចំពោះពួកគាត់»។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលយប់ថ្ងៃចន្ទ ម្សិលមិញនោះ ខ្សែការពារ សឿយ វិសាល បានទាត់បាល់ទម្លុះសំណាញ់ទីក្រុមម៉ាឡេស៊ី បានយ៉ាងល្អបំផុត ដើម្បីជួយឲ្យក្រុមកម្ពុជា នាំ មុខ ១-០ មុនតាំងពីនាទីទី១៨។ ប៉ុន្តែរយៈពេល៣០នាទីចុងក្រោយ គឺនៅនាទីទី៦១ ខ្សែការពារ Saad បានតែតតាមស្មើឲ្យក្រុមម៉ាឡេស៊ី ហើយកីឡាករ Ishak និង Fauzi បានបន្ថែមម្នាក់១គ្រាប់នៅនាទីទី៧៤ និងនាទីទីបន្ថែម ៩០+៤។

ការចាញ់ក្រុមម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតមិត្តភាពនេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទាល់ចំនួន៣៧៥០០នាក់ និងអ្នកតាមដាន នៅគេហដ្ឋាន តាមរយៈការផ្សាយផ្ទាល់រាប់ម៉ឺននាក់ទៀត នៅតែមិនអស់ចិត្ត ព្រោះកម្ពុជា បានបង្កើតឱកាសយ៉ាងច្រើន តែបែរជាមិនអាចធ្វើបានសម្រេច។ យ៉ាងណាក៏ដោយ អ្នកគាំទ្រភាគច្រើន មានការពេញចិត្តទៅនឹងទម្រង់លេង ក្រោមការដឹកនាំរបស់ Honda ដែលមានលក្ខណៈប្លែក និងល្អប្រសើរជាងមុន៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.