v9
V9BET

បារាំង និងអាល្លឺម៉ង់ បានត្រឹមលទ្ធផលស្មើក្នុងការប្រកួតបើកឆាកនៃ National League

1 year ago​ | ដោយ V-Dr

ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងទីក្រុង Munich ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការថ្មី UEFA Nations League កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល Gareth Bale បានក្លាយជាតារាឆ្នើមក្នុងពេលក្រុមជម្រើសជាតិវេលស៍ បានផ្តួលក្រុមជម្រើសជាតិអៀរឡង់ ៤-១។

ការប្រកួតនាកីឡដ្ឋាន Allianz Arena រវាងក្រុមម្ចាស់ជើងឯក World Cup ២លើកចុងក្រោយ ត្រូវបានរំពឹងទុកថា នឹងក្លាយជាការប្រកួតដ៏ល្អឥតខ្ចោះនៅថ្ងៃចាប់ផ្តើមនៃយុទ្ធនាការអន្តរជាតិថ្មីមួយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្នុងរាត្រីមួយក្រោមដំណក់ទឹកភ្លៀងក្នុងទីក្រុង Munich ការជួបគ្នារវាងក្រុមម្ចាស់ជើងឯកពិភពលោក២លើកចុងក្រោយ មិនបានផ្តល់នូវការចាប់អារម្មណ៍ឡើយ បើទោះបី ក្រុមជម្រើសជាតិបារាំង បានគេចផុតពីការខកចិត្តដោយសារតែការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Alphonse Areola ក្នុងតង់ទី២ក៏ដោយ។

Areola បានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង ដើម្បីជំនួសកន្លែងរបស់ Hugo Lloris ដែលមានរហួស ក្រោយពីទទួលបានការកោះហៅឲ្យលេងក្នុងក្រុមជម្រើសជាតិជាលើកទី១របស់គេ ខណៈដែលរូបគេជាកីឡាករថ្មីតែម្នាក់ដែលត្រូវបានផ្លាស់ប្តូរដោយគ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំងលោក Dider Deschamps បើប្រៀបធៀបទៅនឹងក្រុមដែលបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង ក្នុងពេលពួកគេផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ក្នុង World Cup វគ្គផ្តាច់ព្រ័ត្រ៕

លទ្ធផលកាលពីថ្ងៃព្រហស្បតិ៍

Kazakhstan 0-2 Georgia
Armenia 2-1 Liechtenstein
Czech Republic 1-2 Ukraine
Wales 4-1 Ireland
Norway 2-0 Cyprus
Slovenia 1-2 Bulgaria
Gibraltar 0-2 FYR Macedonia
Latvia 0-0 Andorra

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.