v9

ឥណ្ឌូនេស៊ី សុបិនចង់ធ្វើជាម្ចាស់ផ្ទះអូឡាំពិក ខណៈ Asian Games បិទនៅហ្សាការតា

3 months ago​ | ដោយ V-Dara

ព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ បានបិទកម្មវិធីប្រកួតរបស់ខ្លួនក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃអាទិត្យ ខណៈដែលម្ចាស់ផ្ទះឥណ្ឌូនេស៊ី សុបិនចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២។

អត្តពលិករាប់ពាន់បានប្រមូលផ្តុំគ្នាដើរដង្ហែរជាក្បួន ក្រោមដំណក់ទឹកភ្លៀង នាកីឡដ្ឋាន Gelora Bung Karno ក្នុងកម្មវិធីបិទការប្រកួតរយៈពេល២សប្តាហ៍នៃយុទ្ធនាការមួយដែលមានប្រភេទកីឡាចំនួន៤០។ លោក Sheikh Ahmad Al Fahad Al Sabah ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកប្រចាំទ្វីបអាស៊ី បានប្រាប់ថា៖ «អ្នកពិតជាធ្វើបានមែន! អ្នកបង្កើតឲ្យមានថាមពលរបស់អាស៊ី។ ទីក្រុងហ្សាការតាមានសមត្ថភាពក្នុងការរៀបចំយុទ្ធនាការធំៗណាមួយក៏បាន»។

ជាមួយគ្នានេះ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក៏បានទទួលជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ តាមរយៈការបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅតារាងមេដាយ ក្រោយពីឈ្នះមេដាយមាសសរុប៣១ មេដាយប្រាក់២៤ និងសំរឹទ្ធ៤៨។ ដោយឡែក ចិន បានបញ្ចប់ដោយការឈរលេខ១ នៅលើតារាង ក្រោយពីឈ្នះមេដាយមាសសរុប១៣២ មេដាយប្រាក់៩២ និងមេដាយសំរឹទ្ធ៦៥ ដែលដេញតាមពីក្រោយដោយជប៉ុន ខណៈដែលពួកគេបានឈ្នះមេដាយមាស៧៥ មេដាយប្រាក់៥៦ និងមេដាយសំរឹទ្ធចំនួន៧៤។ កូរ៉េខាងត្បូង ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីឈ្នះមេដាយមាសសរុប៤៩ មេដាយប្រាក់៤៨ និងមេដាយសំរឹទ្ធ៧០៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.