v9

សុបិនក្លាយជាការពិត! Son ឈ្នះមេដាយមាស ដើម្បីគេចផុតពីការតព្វកិច្ចយោធា

3 weeks ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham Hotspur បានរត់អបអរយ៉ាងខ្លាំងក្លានៅលើទីលានប្រកួត ក្រោយពីគេចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេលជិត ២ឆ្នាំ តាមរយៈការជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះមេដាយមាសក្នុងព្រឹត្តការណ៍ Asian Games កាលពីថ្ងៃអាទិត្យ។

ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះបានផ្តួលក្រុមជម្រើសជាតិជប៉ុន ២-១ ក្រោយពីរយៈពេល១២នាទី២ដង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងហ្សាការតា ខណៈដែលកីឡាករ Lee Seung-woo និង Hwang Hee-chan បានស៊ុតបាល់បញ្ចូលទីដូចគ្នា ដែលនឹងធ្វើឲ្យ Son វ័យ ២៦ឆ្នាំអាចបន្តលេងឲ្យក្រុម Spurs រហូតបញ្ចប់កិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំរបស់គេ។ ការតែតបាល់បញ្ចូលទី១គ្រាប់ពីសំណាក់កីឡាករ Ayase Ueda នៅជិតបញ្ចប់ការប្រកួត បានធ្វើឲ្យកូរ៉េខាងត្បូង ស្ថិតក្រោមសម្ពាធយ៉ាងតានតឹង ប៉ុន្តែ ពួកគេបានសង្គ្រោះការភិតភ័យនៅចុងម៉ោង ដើម្បីឈ្នះពាន Asian Games ជាលើកទី៥ តែម្តង។ ប្រធានក្រុមកូរ៉េខាងត្បូង Son ដែលបានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅប៉ុន្មានវិនាទីចុងក្រោយ ដើម្បីបំពេញពេលវេលាដ៏រំភើបនោះ បានរត់ទៅឱបអ្នកចាំទី Jo Hyeon-woo ទាំងភាពរីករាយយ៉ាងខ្លាំង ខណៈដែលពួកគេបានអបអរយ៉ាងខ្លាំងក្លានៅលើទីលានប្រកួត។

ក្រោយពីទទួលបានមេដាយមាស Son បានប្រាប់ថា៖ «នេះគឺជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ»។ «ខ្ញុំពិតជាដឹងគុណដល់ Tottenham ពីព្រោះពួកគេបានអនុញ្ញាតឲ្យខ្ញុំមកទីនេះ»។ ក្រោយពីរួចផុតពីការបំពេញការតព្វកិច្ចយោធាក្នុងរយៈពេលជិត២ឆ្នាំ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «ជាធម្មតា វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលឡើយ។ ខ្ញុំប្រាកដជាមានការសោកស្តាយ ប្រសិនបើខ្ញុំមិនបានឈ្នះមេដាយមាស»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.