v9
V9BET

ក្រោយទម្លាក់ក្រុមណាហ្គាវើល គ្រូទ័ព ជំរុញឲ្យកូនក្រុមខំប្រឹងថែមទៀត ដើម្បីបានជាប់ជម្រើសជាតិ

10 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ (ទ័ព) លោក ភា សុភ័ក្ត្រា បាននិយាយលើកទឹកចិត្តដល់កូនក្រុមរបស់ខ្លួន កុំអាលអស់សង្ឃឹម រឿងការមិទាន់បានជាប់ជម្រើសជាតិ គឺត្រូវខំប្រឹងបន្ថែមទៀត ព្រោះបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា សម្រាប់ការត្រៀមប្រកួតផ្លូវការធំៗ នៅតែបើកចំហរ។

ការលើកឡើងរបស់លោក ភា សុភ័ក្ត្រា ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមទ័ព បានទម្លាក់ក្រុមណាហ្គាវើល ដោយក្នុងយកឈ្នះ ៣-១ ក្នុងការប្រកួតនាទីបន្ថែម១៥នាទី២ដង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ហើយក៏ជាពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ផងដែរ។

លោក ភា សុភ័ក្ត្រា បាននិយាយថា៖ «ជ័យជម្នះលើក្រុមណាហ្គាវើល លើកនេះ វាជាកត្តាមួយ ដែលបានលើកទឹកចិត្តទៅដល់កីឡាកររបស់យើង ហើយខ្ញុំបាននិយាយទៅកាន់ពួកគាត់ថា ខ្ញុំមានការសោកស្តាយ ចំពោះអ្នកដែលអត់បានជាប់ជម្រើសជាតិ និងអបអរសាទរជាមួយអ្នកដែលជាប់ជម្រើសជាតិ»។

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «បញ្ជីឈ្មោះក្រុមជម្រើសជាតិពេលនេះ វាគ្រាន់តែជាដំណាក់កាល ប្រកួតមិត្តភាពទេ អ៊ីចឹងជម្រើសជាតិ នៅតែធ្វើការជ្រើសរើសរហូតដល់ការប្រកួតផ្លូវការធំៗរបស់ក្រុមជម្រើសជាតិ ជាពិសេសការប្រកួត AFF Suzuki Cup 2018 ដែលត្រូវត្រៀមខ្លួន។ ហេតុនេះខ្ញុំបានដាស់តឿនទៅដល់កីឡាកររបស់ខ្ញុំ ដែលមិនទាន់បានជាប់ជម្រើសជាតិ ឲ្យប្រឹងប្រែងបន្តទៀត កុំអាលអស់សង្ឃឹម»។

គួរបញ្ជាក់ថា សម្រាប់បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ទាំង២៣នាក់ ដែលក្រុមការងារបច្ចេកទេសរបស់ខ្សែប្រយុទ្ធលំដាប់អន្តរជាតិ Keisuke Honda ជ្រើសរើសនៅពេលនេះ ក៏មានកីឡាករមកពីក្រុមទ័ព ៤នាក់ដែរ រួមមានអ្នកចាំទី អ៊ុំ វិចិត្រ ខ្សែការពារ ស ពិសិដ្ឋ ខ្សែបម្រើ ឈិន ឈឿន និងខ្សែប្រយុទ្ធជាប្រធានក្រុម រ៉ឹង ប៊ុនហៀង ខណៈ១៩នាក់ទៀត មានមកពីក្លិបណាហ្គាវើល ៤នាក់ ភ្នំពេញក្រោន ៤នាក់ បឹងកេត៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ វិសាខា ៣នាក់ និងក្លិបប៉ូលិស ១នាក់៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.