v9
V9BET

ក្រុមក្រសួងការពារជាតិ (ទ័ព) បានប្រើពេលរហូតដល់ ១២០នាទី ដើម្បីទម្លាក់ក្រុមណាហ្គាវើល

8 months ago​ | ដោយ V-Dr

ក្រុមក្រសួងការពារជាតិ (ទ័ព) បានប្រើពេលរហូតដល់១២០នាទី ដើម្បីទម្លាក់ក្រុមណាហ្គាវើល ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ។

តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍នោះ ខ្សែការពារ ញឹម សុវណ្ណារ៉ា ទាត់ស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមណាហ្គាវើល នាំមុខមុនតាំងពីនាទីទី៩ តែខ្សែបម្រើ សុខ ហៀង បានស៊ុតតាមស្មើឲ្យក្រុមទ័ពវិញ នៅនាទីទី៣១។ រីឯការប្រកួតតង់ទី២ ក្រុមទាំង២ បានធ្វើការវាយបកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទៀតនោះទេ។

ជាមួយការស្មើគ្នា ១-១ នេះបានធ្វើឲ្យក្រុមទាំង២ ឈានដល់ការប្រកួតនាទីបន្ថែម១៥នាទីទី២ដង ហើយនៅក្នុងរយៈពេល៣០នាទីនេះ ស ពិសិដ្ឋ បានតែតបាល់បញ្ចូលទីជួយឲ្យក្រុមទ័ព ២-១ វិញ មុនពេល ឈិន ឈឿន បានអូសបាល់រំលងខ្សែការពារទាំង២របស់ណាហ្គាវើល រួចស៊ុតបំប៉ោងសំណាញ់ទី ដើម្បីជួយឲ្យក្រុមទ័ពឈ្នះណាហ្គាវើល ៣-១។

ការទម្លាក់ក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៧ ណាហ្គាវើល ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែមទៅលើការទម្លាក់ក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង កាលពីវគ្គ៨ក្រុមនេះ បានជួយឲ្យក្រុមទ័ព ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.