v9
V9BET

លីកកំពូល ត្រូវសម្រាក ដើម្បីទុកពេលឲ្យក្រុមខ្លាំងទាំង៤ ប្រជែងគ្នាយកពានសម្តេច ហ៊ុន សែន

10 months ago​ | ដោយ V-Dr

ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងត្រូវឈប់សម្រាប់រយៈពេល២សប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ និងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សប្តាហ៍ក្រោយ ហើយការឈប់សម្រាប់នេះ ដើម្បីទុកពេលឲ្យក្រុមខ្លាំងទាំង៤មានណាហ្គាវើល ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងប៉ូលិស ធ្វើការប្រកួតប្រជែងគ្នា ដើម្បីពានរង្វាន់សម្តេច ហ៊ុន លើកទី១២ ឆ្នាំ២០១៨។

ក្រុមខ្លាំងទាំង ៤ខាងលើនេះ នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នៅចុងសប្តាហ៍នេះ ដោយក្នុងនោះ ក្រុមម្ចាស់ជើងឯករងណាហ្គាវើល ត្រូវជួបក្រុមក្រសួងការពារជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍ នៅពហុកីឡដ្ឋានជាតិ ហើយក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមប៉ូលិស ថ្ងៃអាទិត្យ ល្ងាចម៉ោង ៦:៣០ នៅពហុកីឡដ្ឋានជាតិនេះដែរ។

ក្រុមដែលទទួលបានជ័យជម្នះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែតុលា។ ចំណែកសំបុត្រទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នេះ ត្រូវបានដាក់លក់ហើយ គឺកៅអី IVP ១សន្លឹកតម្លៃ៥០០០រៀល និងកៅអីធម្មតា ១សន្លឹកតម្លៃ៣០០០រៀល ហើយ BTV ក៏នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតទាំង២គូនេះផងដែរ។

ជាមួយគ្នានេះ ការឈប់សម្រាកនៃការប្រកួតលីកកំពូលកម្ពុជា ចំនួន២សប្តាហ៍នេះ ក៏ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Felix ដែលជាដៃស្តាំរបស់អ្នកចាត់ការទូទៅ Seisuke Honda បានធ្វើការប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ផងដែរ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.