v9
V9BET

Buffon: សមត្ថភាពខ្ញុំល្អប្រសើរជាង ៥ឆ្នាំមុន

12 months ago​ | ដោយ V-Dr

កីឡាករជើងចាស់ Gianluigi Buffon បានបញ្ចេញអារម្មណ៍ពិតប្រាប់បណ្តាញសារពត៌មានបារាំងថាៈ សមត្ថភាពលេងមានការរីកចម្រើន និងប្រសើរជាងមុន បើទោះបីជាឈានចូលដល់វ័យជ្រេបន្តិចទៅហើយ។ អ្នកចាំទីជើងចាស់របស់ក្លិប Paris Saint-Germain និងអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon ជឿជាក់ថាទម្រង់លេងមានការអភិវឌ្ឃល្អប្រសើរជាង ៥ និង ៦ឆ្នាំមុន។ Buffon បានផ្ទេរពីក្រុមជើងឯកក្របខ័ណ្ឌ Serie A Juventus មកចូលរួមជាមួយក្រុមជើងឯកលីកកំពូលបារាំង PSG នៅក្នុងអាយុ ៤០ឆ្នាំនៅរដូវកាលចុងក្រោយបន្ទាប់ពីចំណាយពេល ២៧ឆ្នាំជាមួយ Juventus។

បើទោះបីជាឈានចូលដល់អាយុច្រើនក៏ដោយ Buffon មានអារម្មណ៍ថាខ្លួននៅតែមានភាពប្រសើរឡើងជាមួយការ បង្ហាញទម្រង់លេងនាពេលកន្លងមកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិអាឡឺម៉ង់លោក Thomas Tuchel អ្នកចាំទីដៃស្អិតរូបនេះត្រូវបានជ្រើសរើសអោយចូលលេងសម្រាប់ជម្រើស ១១នាក់ដំបូងជំនួសកីឡាករសញ្ជាតិបារាំង-ហ្វីលីពីន Alphonse Areola ក្នុងការប្រកួតជ័យជំនះបើករដូវកាលជាមួយក្រុម Guinpgamp, Angers, ខណៈ PSG​ នៅសប្តាហ៏ទី៣ នេះ ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Nimes ផងដែរ។

Buffon បានជួយអោយ Juventus ឈ្នះពានលីកកំពូល SerieA ៧ដងជាប់គ្នាចុងក្រោយនិងសរុបចំនួន ៩ពានក្នុងអំឡុងពេលលេងអោយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ជាកន្លែងដែលគាត់ក៏បានឈ្នះពានរង្វាន់ ១០ផ្សេងទៀតជាមួយក្រុមផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.