v9

Chelsea បដិសេធពត៌មានត្រៀមលក់ក្លឹប

3 months ago​ | ដោយ V-Dara

ក្លឹបតោខៀវ Chelsea បានច្រានចោលពាក្យចចាមអារ៉ាមថាម្ចាស់ក្លឹបមហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich កំពុងស្ថិតក្នុងដំណាក់កាលធ្វើការវាយតំលៃក្រុមមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស មុនពេលដាក់លក់ជាផ្លូវការណ៏។

ជាប្រធានបទគួរចាប់អារម្មណ៏សម្រាប់ក្រុមតោខៀវនៅក្នុងរដូវក្តៅនេះបន្ទាប់ពីលោក Abramovich បានបដិសេធការពន្យារទិដ្ឋាការរបស់គាត់មានន័យថាលោក Abramovich មានសិទ្ធិត្រឹមតែ ៦ខែប៉ុណ្ណោះសម្រាប់ការស្នាក់នៅចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ។ ក្រុមតោខៀវក៏មានពត៌មានលើកឡើងថា បានទទួលការផ្តល់ជូននៅទឹកប្រាក់រហូតដល់ទៅចំនួន ២ពាន់លានផោនពីលោក Jim Ratcliffe មានវ័យ ៦៥ឆ្នាំដែលជាមហាសេដ្ឋីអង់គ្លេសមានទ្រព្យសម្បត្តិច្រើនបំផុតនៅអង់គ្លេស និងច្រើនទ្វេដងលើសមហាសេដ្ឋីនិងជាម្ចាស់ក្លឹបបច្ចុប្បន្នលោក Abramovich ទៅទៀត។

គេហទំព័រ The Mirror ក៏បានចុះផ្សាយដូចគ្នាផងដែរថាៈ Chelsea មិនមានបំណងលក់ក្រុមដែលកំពុងកាន់កាប់ដោយម្ចាស់ក្លឹបមានសញ្ជាតិកាត់ រុស្ស៊ី – អ៊ីស្រាអែលលោក Abramovich ដែលបានទិញក្លឹបនេះក្នុងឆ្នាំ២០០៣ ក្នុងតម្លៃត្រឹមតែ ១៥០លានផោនប៉ុណ្ណោះ។ ក្រោយចូលមកដឹកនាំក្រុមនៅកីឡាដ្ឋាន Stamford Bridge លោក Abramovich អាចដណ្តើមយកប្រជាប្រិយភាពពីអ្នកគាំទ្ររបស់គាត់បានយ៉ាងល្អនិងទទួលបានភាពជោគជ័យជាច្រើនក្នុងឆ្នាំដំបូង និងបន្តបន្ទាប់ជាមួយការឈ្នពាន Premier League ៣ដងជំនាន់លោក Jose Mourinho និង ១ដងចុងក្រោយទៀតគឺនៅជំនាន់លោក Carlo Ancelloti ក្រោយមកទៀតគឺជំនាន់លោក Conte។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុម Manchester City, Manchester United និង Liverpool បានបង្ហាញនៅគម្លាតហិរញ្ញវត្ថុសម្រាប់ការទិញកីឡាករមកពង្រឹងក្រុមច្រើនជាងពេលដែល Chelsea បានចំណាយប្រាក់ទិញនាពេលកន្លងមកយ៉ាងច្រើន ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.