v9
V9BET

BTV ឈ្នះសិទ្ធិការដេញថ្លៃផ្សាយផ្ទាល់ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា

11 months ago​ | ដោយ V-Dr

ស្ថានីយទូរទស្សន៍ BTV នៅតែជាទូរសទស្សន៍ ដែលបានផ្សាយផ្ទាល់ការប្រកួតមិត្តភាពអន្តរជាតិក្នុងស្រុក របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពី BTV បានឈ្នះក្នុងការដេញថ្លៃផ្សាយផ្ទាល់ ដែលត្រូវបានរៀបចំឲ្យមានឡើង ជាលើកដំបូង ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ បានបញ្ជាក់ថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថា ស្ថានីយទូរទស្សន៍ប៊ីធីវី (BTV) ទទួលបានសិទ្ធិពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីរៀបចំផ្សាយផ្ទាល់រាល់ការប្រកួតមិត្តភាពអន្តរជាតិ ក្នុងស្រុកនៃក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៨នេះ ក្រោយការដេញថ្លៃ ត្រូវបានបញ្ចប់ដោយជោគជ័យទាំងតម្លៃ និងលក្ខណៈបច្ចេកទេស»។

យ៉ាងណាក៏ដោយ ជុំវិញតម្លៃ ដែលស្ថានីយទូរទស្សន៍ BTV និងស្ថានីយទូរទស្សន៍ផ្សេងៗទៀត ដាក់ដេញថ្លៃ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ ព្រោះទាំងខាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡបាល់ទាត់កម្ពុជា បានប្រាប់ថា «បញ្ហាតម្លៃ ដែលស្ថានីយទូរទស្សន៍ បានដាក់មកដេញថ្លៃ ត្រូវលាក់ទុកជារឿងសម្ងាត់»។

គួរបញ្ជាក់ថា តាមរយៈការឈ្នះ ក្នុងការដេញថ្លៃផ្សាយផ្ទាល់នេះ BTV នឹងទទួលបានសិទ្ធិធ្វើការផ្សាយផ្ទាល់ ការប្រកួតមិត្តភាពអន្តរជាតិចំនួន ៣ របស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ គឺលើកទី ១ កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែកញ្ញា ឯលើកទី ២ ត្រូវប៉ះក្រុមទីម័រ ថ្ងៃទី ១២ ខែតុលា និងលើកទី ៣ ក្រុមកម្ពុជា ត្រូវប្រកួតជាមួយនឹងក្រុមសិង្ហបុរី នៅថ្ងៃទី ១៦ ខែតុលា ខណៈម៉ោងប្រកួត ត្រូវធ្វើនៅល្ងាចម៉ោង ៦:៣០ ដូចគ្នាទាំងអស់៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.