v9

មហាសេដ្ឋី Roman Abramovich មានបំណងចង់លក់ក្លិប Chelsea?

3 months ago​ | ដោយ V-Dara

Roman ABramovich មហាសេដ្ឋីរុស្ស៊ី និងជាម្ចាស់ក្លឹតោខៀវ Chelsea រូបនេះ គឺជាអ្នកវិនិយោគជនជាតិបរទេសធំទី១ នៅក្នុងក្របខ័ណ្ឌ Premier League នៅពេលគាត់បានទិញយក Chelsea ក្នុងឆ្នាំ២០០៣ ក្នុងតម្លៃ ១៤០លានផោន។ បន្ទាប់ពីការទិញក្លឹបបានព្រមទាំងមានហិរញ្ញវត្តុយ៉ាងច្រើនរួមជាមួយផង បានធ្វើអោយក្រុមបាល់ទាត់ Chelsea មានភាពលេចធ្លោក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសនេះ អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាមួយសមិទ្ធិផលឈ្នះជើងឯកធំៗ គឺលីកកំពូល Premier League ចំនួនប្រាំដង និងពានរង្វាន់ទ្វីបអឺរ៉ុប Champions League ១ដង ចាប់តាំងពីទិញបានក្លឹបមានមូលដ្ឋាននៅរាជធានីចក្រភពអង់គ្លេសនេះ។

ទោះជាយ៉ាងណាមានការប្រមើលមើលឃើញផ្សេងគ្នាក្នុងពិភពបាល់ទាត់ទ្វីបអឺរ៉ុប នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រុមយក្ស Manchester City និង PSG បានទទួលយកការវិនិយោគលើវិស័យបាល់ទាត់ទៅរកកម្រិតថ្មីដោយមានការគាំទ្រពីបណ្តាមហាសេដ្ឋីនៅមជ្ឈឹមមបូព៌ាជាមួយទ្រព្យសម្បត្តិចូលហ៊ុនគ្នាច្រើនជាងទ្រព្យសម្បត្តិដែលមានផ្ទាល់ខ្លួនរបស់ម្ចាស់ក្លឹបនីមួយៗ។

កាសែត Sunday Times បានរាយការណ៍ថាលោក Abramovich នៅមានទ្រព្យសម្បត្ដិដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ជាមួយប្រភពដដែលបានអះអាងថាការប៉ាន់ប្រមាណទ្រព្យសម្បត្តិដែលរូបលោកមានមិនតិចជាង ២ពាន់លានផោន ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ថា តើបច្ចុប្បន្នមហាសេដ្ឋីរូបនេះកំពុងស្វែងរកការលក់ភាគហ៊ុនទាំងមូលរបស់គាត់នៅក្នុងក្រុមតោខៀវ Chelsea ឬ មួយភាគនោះទេ?

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.