v9

តារាឆ្នើម Su បង្កើតកំណត់ត្រាក្នុងការរត់ចម្ងាយ ១០០ម៉ែត្រ ខណៈចិនបន្តគ្រប់គ្រងលើតារាង

3 months ago​ | ដោយ V-Dara

កីឡាករចិន Su Bingtian បានទទួលជ័យជម្នះក្នុងការរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ ផ្នែកបុរស ក្រោយពីបានប្រើប្រាស់ថិរវេលាជាកំណត់ត្រាចំនួន ៩,៩២វិនាទី ខណៈដែលរូបគេបានកាត់ផ្តាច់ជ័យជម្នះជាបន្តបន្ទាប់​ ដោយកីឡាករមានដើមកំណើតនៅតំបន់អាហ្វ្រិកជាច្រើនក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃអាទិត្យ។

ការដណ្តើមបានជ័យជម្នះដ៏រំភើបរបស់ Su ក្រោយពីឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក្នុងទីក្រុង Incheon កាលពីឆ្នាំ២០១៤ និងរយៈពេល២ខែ ក្រោយពីរូបគេបានតាមស្មើកំណត់ត្រាអាស៊ីក្នុងថិរវេលា៩,៩១វិនាទី បានកើតឡើង ស្របពេលដែលកូរ៉េរួម បានអបអរការឈ្នះមេដាយមាសជាលើកទី១របស់ពួកគេ ក្នុងព្រឹត្តិការណ៍ Asian Games នេះ។ ក្រុមរួមគ្នារបស់កូរ៉េខាង និងខាងត្បូង ដែលបង្ហាញពីសញ្ញានេះនៃការបង្រួបង្រួមនៃទំនាក់ទំនងនៅលើឧបទ្វីបកូរ៉េ នៅឆ្នាំនេះ បានទទួលជ័យជម្នះក្នុងការប្រណាំងទូកនាគចម្ងាយ៥០០ម៉ែត្រ ផ្នែកនារី ដែលជាជ័យជម្នះរួមគ្នាជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំព្រឹត្តិការណ៍កីឡាជើងឯកពិភពលោក ឆ្នាំ១៩៩១។

Su បានស្រែកដោយក្តីរីករាយយ៉ាងខ្លាំង ក្រោយពីរូបគេបានទទួលជ័យជម្នះក្នុងការរត់ចម្ងាយ១០០ម៉ែត្រ លើកីឡាករដើមកំណើតនីហ្សេរីយ៉ា Tosin Ogunode របស់កាតា។ ស្របពេលជាមួយគ្នានេះ ចិន នៅតែបន្តគ្រប់គ្រងដាច់នៅលើតារាងមេដាយ ក្រោយពីឈ្នះមេដាយមាសសរុបចំនួន៧៨ ដោយដេញតាមពីក្រោយដោយជប៉ុន ដែលបានឈ្នះមេដាយមាស៤០ ខណៈដែលកូរ៉េខាងត្បូង ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីឈ្នះមេដាយមាស២៧ មកទល់ពេលនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.