v9
V9BET

លោក Emery ប្រាប់មូលហេតុ Ozil មិនបានចូលលេងក្នុងជំនួបផ្តួល West Ham ៣:១

1 year ago​ | ដោយ V-Dr

លោក Unai Emery អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal បានបដិសេធការចោតប្រកាន់ថាៈ ខ្សែបម្រើខ្សែបម្រើ Mesut Ozil ខកខានចូលរួមប្រកួតនៅថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ជ័យជំនះ ៣:១ ផ្តួលក្រុមភ្ញៀវ West Ham ដោយសារតែមិនបានមកចូលរួមហ្វឹកហាត់។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Emery រូបនេះបាននិយាយថាខ្សែបម្រើ Ozil វ័យ ២៩ឆ្នាំមិនមានឈ្មោះសម្រាប់ក្រុមកាលពីថ្ងៃសោរ៏ នៅឯកីឡដ្ឋាន Emirates ព្រោះរូបគេមានជំងឺ។

យោង ESPN ប្រេស៊ីលបានចុះផ្សាយថាៈ អតីតខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់ Ozil បានឈ្លោះប្រកែកគ្នាជាមួយគ្រូបង្វឹកថ្មីលោក Emery កាលពីថ្ងៃសុក្រហើយបានបដិសេធក្នុងការចូលលេងក្នុងក្រុមបន្ទាប់ពីបានដឹងថាខ្លួនគាត់និងត្រូវអតីតគ្រូបង្វឹក PSG លោក Emery និងដាក់រូបគេលេងជាកីឡាករបម្រុង។ ប៉ុន្តែពត៌មាននេះត្រូវបានលោក Emery ច្រានចោល និងបានឆ្លើយតបថា: វាជារឿងមិនពិតនោះទេ ហើយថាពត៌មាននេះចេញពីប្រភពណាមក? គាត់បានចាកចេញពីការហ្វឹកហាត់បន្ទាប់ពីមានជំងឺដើម្បីទៅផ្ទះ។ អតីតគ្រូបង្វឹកក្រុម Sevilla លោក Emery បានប្រាប់ Match of the Day បន្តថាៈ ខ្ញុំបានពិភាក្សាជាមួយ Ozil និងក្រុមគ្រូពេទ្យកាលពីថ្ងៃសុក្រ ហើយបានសម្រេចចិត្តថាគាត់នឹងមិនត្រូវបានដាក់អោយលេងទេ។ Ozil និងចូលលេងប្រសិនប្រសិនរូបគេ មានអារម្មណ៍ល្អប្រសើរជាងមុន

Ozil ធ្លាប់បង្ហាញខ្លួនសម្រាប់ការប្រកួត ២សប្តាហ៏ដំបូងជាមួយ Arsenal បរាជ័យចាញ់ក្រុម Manchester City និង Chelsea នោះ ក៏បានលាលែងពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយពីធ្លាក់ចេញពី World Cup ក្នុងវគ្គជម្រុះតាមពូល បន្ទាប់ពីមើលឃើញថារូបគេមានការរើសអើងជាតិសាសន៍ និងមិនមានការគោរពពីសំណាក់ប្រិយមិត្តអ្នកគាំទ្រដូចពេលមុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.