v9

Lloris អ្នកចាំទី Tottenham ត្រូវប៉ូលីសឃាត់ខ្លួនដោយសារបើកបរមានសារជាតិស្រវឹង

3 months ago​ | ដោយ V-Dara

ប្រធានក្រុមមាន់ខ្នាយមាស Tottenham Hot Spur អ្នកចាំទី Hugo Lloris ត្រូវបានប៉ូលីសល្បាតឃាត់ខ្លួននៅ Gloucester Place ភាគខាងលិចទីក្រុងឡុងកាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ពីបទបើកបរមានផ្ទុកសារធាតុស្រវឹង។

Lloris អ្នកចាំទីវ័យ ៣១ឆ្នាំ បានផ្ទេរពីក្រុម Lyon មកលេងអោយក្រុម Spurs កាលពីឆ្នាំ២០១២ ជាមួយការបង្ហាញខ្លួនបាន ២៥៦លើក ពោលគឺគ្រប់ក្របខណ្ឌប្រកួត សម្រាប់ក្លឹបក្របខ័ណ្ឌកំពូល Premier League ក្រុម Tottenham។ សមាជិកដ៏សំខាន់ដែលបានជួយក្រុមជម្រើសជាតិបារាំង លើកពាន World Cup ២០១៨ ជាលើកទី២ កន្លងទៅនេះ បានធ្វើការសុំទោសចំពោះហេតុការណ៍នេះដោយនិយាយថាវាជារឿងដែលមិនគួរកើតមានឡើង និងមិនអាចទទួលយកបាននៅទង្វើរបស់ខ្លួន។

Lloris បន្តថាៈ ខ្ញុំសុំទោសទាំងស្រុងចំពោះបងប្អូន និងក្រុមគ្រួសារ, ក្លឹប, មិត្តរួមក្រុមរបស់ខ្ញុំ, អ្នកចាត់ការ និងអ្នកគាំទ្រទាំងអស់។ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្ញុំ ហើយវាមិនមែនជាគំរូល្អ ដែលយើងរាល់គ្នាចង់ឃើញនោះទេ។ សមត្ថកិច្ចប៉ូលីសអង់គ្លេស បានអោយដឹងថា Lloris និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាផ្លូវការណ៏ដោយតុលាការនៅ Westminster Magistrates នាថ្ងៃអង្គារទី១១ ខែកញ្ញា ២០១៨ ខាងមុខនេះដូច្នេះមានន័យថារូបគេ នឹងនៅតែមានវត្តមានសម្រាប់ការប្រកួតអោយក្រុម Tottenham ដដែល។

Tottenham បានចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League (២០១៨-២០១៩)ដោយផ្តួលក្រុម Newcastle ២-១ និងបន្តផ្តួលក្រុម Fulham ក្នុងលទ្ធផល ៣-១ កាលពីសប្តាហ៏មុន។ ក្រុម Tottenham និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Man.United សម្រាប់ក្របខណ្ឌ Premier League នាថ្ងៃច័ន្ទដើមសប្តាហ៏នេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.