v9

ខាន់ ចេសា ឈ្នះមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី មុននេះបន្តិច

3 months ago​ | ដោយ V-Dara

កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា (Jessa Khan) ដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី មុននេះបន្តិច។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម មុននេះបន្តិច ពីកីឡាការិនីខ្មែរ-អាមេរិក Jessa Khan ដែលមានវ័យត្រឹម១៦ឆ្នាំ បានផ្តួលកីឡាការិនីរបស់អេវីរ៉ាត់អារ៉ាប់រួម Alhinaai Mahra ដោយកាក្លេជាប់ដៃ និងឈ្នះជាមួយពិន្ទុ ១០០-០ ដើម្បីឈ្នះមេដាយមាសទី១ ឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨នេះ។

ការឈ្នះបានមេដាយមាសរបស់កីឡាការិនី Jessa Khan បានធ្វើឲ្យកម្ពុជា មានមុខនៅក្នុងបញ្ជីឈ្មោះឈ្នះមេដាយមាសជាថ្មី ដោយកម្ពុជា កំពុងឈរនៅលេខរៀងទី២២ ក្នុងចំណោមប្រទេសចំនួន២៩ ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាអាស៊ីនេះ។ ចំណែកកីឡាករម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមើត ក៏កំពុងស្ថិតក្នុងក្តីរំពឹង ក្នុងការដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងវិញ្ញាសា Ski Modified ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.