v9

អតីតប្រធានសមាគមបាល់ទាត់ប្រេស៊ីលជាប់ពន្ធនាគារ ៤ឆ្នាំពីបទអំពើពុករលួយ

3 months ago​ | ដោយ V-Dara

អតីតប្រធានសមាគមកីឡាបាល់ទាត់របស់ប្រេស៊ីលត្រូវបានតុលាការនៅសហរដ្ឋអាមេរិកកាត់ក្តីជាប់គុកអស់រយៈពេល ៤ឆ្នាំពីបទចោតប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ លោក Jose Maria Marin បច្ចុប្បន្នមានអាយុ ៨៦ឆ្នាំជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ៧រូបរបស់ FIFA ត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយក្នុងទីក្រុង Zurich ប្រទេសស្វីសក្នុងខែឧសភាឆ្នាំ២០១៥ កន្លងមក។

គាត់ត្រូវបានផ្តន្ទាទោសនៅក្នុងតុលាការសហព័ន្ធនៅតំបន់ Brooklyn ដោយចៅក្រម Pamela Chen ហើយគាត់គឺជាមន្រ្តីទីមួយដែលត្រូវបានកាត់ទោស និងជាផ្នែកនៃការស៊ើបអង្កេតរបស់អាមេរិកជុំវិញករណីប្រព្រឹត្តអំពើពុករលួយរបស់សមាគមបាល់ទាត់ប្រេស៊ីលក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ទណ្ឌិត Marin ក៏ត្រូវបានពិន័យជាប្រាក់ ១លាន២សែនដុល្លារ (ស្មើនិង៩២០.000 ផោន) និងរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃប្រមាណ ៣.៣៤លានដុល្លារផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.