v9
V9BET

អ្នកចាំទី Claudio Bravo រងរបួសធ្ងន់ធ្ងរអាចនឹងខកខានបង្ហាញខ្លួនពេញ ១រដូវកាលនេះ

8 months ago​ | ដោយ V-Dr

ជាដំណឹងអាក្រក់សម្រាប់ក្រុម Manchester City បន្ទាប់ពីអ្នកចាំទី Claudio Bravo បានរងរបួសសរសៃពួរយ៉ាងធ្ងន់ធ្ងរកំលុងពេលហ្វឹកហាត់នៅថ្ងៃចន្ទ ហើយលទ្ធផលទាំងស្រុងបានបង្ហាញថា អតីតអ្នកចាំទីក្រុម Barcelona រូបនេះនឹងអវត្តមានពេញមួយរដូវកាលនេះតែម្តង។ ដូចនេះក្រុមម្ចាស់ជើងឯក Premier league មួយនេះ នឹងមិនមានអ្នកចាំទីដៃទី២(បម្រុង)សម្រាប់បន្តយុទ្ធនាការដែលកំពុងដំណើរការនៅរដូវកាល(២០១៨-២០១៩)នេះទេ។

ក្រោយលក់កីឡាករ ២រូបចេញគឺ Joe Hart និង Angus Gunn ក្រុមមេឃខៀវ Man.City កំពុងប្រឈមវិបត្តិកីឡាករ អ្នកចាំទីជម្រើសទី២ បម្រុង ក្រោយពេលដែល Bravo រងរបួស ដូច្នេះអ្នកចាំទីជម្រើសដំបូង គឺ Ederson ត្រូវរ៉ាប់រងការងារច្រើនបំផុតមួយសម្រាប់ការប្រកួតដែលនឹងត្រូវឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។

Bravo អ្នកចាំទីក្រុមជម្រើសជាតិឈីលីរូបនេះ បានក្លាយជាកីឡាកររងរបួសរយៈពេលយូរទី២ នៅក្នុងក្រុមបន្ទាប់ពីកីឡាករបម្រើ Kevin De Bruyne នឹងត្រូវអវត្តមានរយៈពេលបីខែក្រោយរងរបួសជង្គង់។ របួសរបស់ Bravo បានផ្តល់ឪកាសដល់ កីឡាករ Daniel Grimshaw ដើម្បីក្លាយជាអ្នកចាំទីបម្រុងលំដាប់ទី២ ។ Grimshaw គឺជាអ្នកចាំទីនៅក្នុងក្របខ័ណ្ឌយុវជនរបស់ UEFA កាលពីរដូវកាលមុន និងត្រូវបានគេតំឡើងឋានៈជាអ្នកចាំទីឈុតធំជម្រើសទី៣ នៅក្នុងក្រុមខណៈដែលរូបគេមិនទាន់មានឪលកាសបានបង្ហាញខ្លួនជាលើដំបូងសម្រាប់ក្រុមឈុតធំនៅឡើយនោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.