v9
V9BET

Stones ត្រៀមបន្តកិច្ចសន្យាថ្មីជាមួយប្រាក់ឈ្នួល ១៧០០០០ផោន/សប្តាហ៏

6 months ago​ | ដោយ V-Dr

កីឡាករ John Stones របស់ក្រុម Manchester City កំពុងត្រៀមទទួលប្រាក់ឈ្នួលថ្មីដោយបន្ថែមលើប្រាក់ពលកម្មមាននៅក្នុងកិច្ចសន្យាចាស់យោងតាមការចុះផ្សាយ របស់គេហទំព័រ The Sun។ខ្សែការពារកណ្តាលបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៍កំលុងការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅពេលដែលអង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទីបីនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេក៏ដូចជាការបង្ហាញសមត្ថភាពលេងរបស់ខ្លួនបានល្អក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ដ៏គួរឱ្យជឿជាក់មួយនេះ។

បន្ទាប់ពីបានចុះកិច្ចសន្យាថ្មីជាមួយក្រុមកីឡាករសំខាន់ៗកាលពីរដូវកាលមុននោះក្រុមម្ចាស់ជើងឯក Premier League បានប្រកាសអោយដឹងជាផ្លូវការណ៏ថាៈក្លឹបចង់ឱ្យ Stones ស្នាក់នៅជាមួយក្រុមបានយូរអង្វែងព្រមជាមួយនឹងការផ្តល់ជូនសំណើរសមរម្យ ក្នុងចំណោមកីឡាករដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតរបស់ក្លឹប។ បច្ចុប្បន្ន Stone មានប្រាក់ឈ្នួលពលកម្មប្រមាណ ១២.០០០០ ផោន/សប្តាហ៏នៅ កីឡាដ្ឋាន Etihad ហើយកិច្ចសន្យាបច្ចុប្បន្នរបស់អតីតកីឡាករក្រុម Everton និង Barnsley រូបនេះមានសុពលភាព រហូតដល់រដូវក្តៅឆ្នាំ២០២២ ស្របពេលដែលក្រុមត្រៀមនិងដំឡើងប្រាក់ខែ ១៧០.០០០ ផោនក្នុងមួយសប្តាហ៍និងបន្តកិច្ចសន្យារយៈពេលវែងសម្រាប់រូបគេផងដែរ។

ក្រោយរងរបួសសរសៃពួរ Stone កីឡាករវ័យ ២៤ឆ្នាំរូបនេះបង្ហាញខ្លួនត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលមុន ប៉ុន្តែក្រុម Manchester City ក្រោមការដឹកនំារបស់គ្រូបង្វឹកលោក Guadiola នៅតែមានទំនុកចិត្តថា Stone នឹងអាចក្លាយអភិវឌ្ឍទម្រង់លេងទៅជាខ្សែការពារដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.