v9
V9BET

ខ្សែបម្រើ Kevin De Bruyne រងរបួសជង្គង់កំលុងពេលហ្វឹកហាត់

6 months ago​ | ដោយ V-Dr

ខ្សែបម្រើ-ប្រយុទ្ធ Kevin de Bruyne របស់ក្រុម Manchester City កំពុងធ្វើតេស្តលើបញ្ហារបួសជង្គង់ស្តាំក្រោយពីទទួលការហ្វឹកហាត់កាលពីថ្ងៃពុធ។ ម្ចាស់ជើងឯក Premier League មេឃខៀវ Man.City បានធ្វើសេចក្កីថ្លែងការណ៏ថាស្ថានភាពរបួសរបស់ខ្សែបម្រើស្លាបបែលហ្សិកវ័យ ២៧ឆ្នាំរូបនេះមិនទាន់ដឹងប្រាកដច្បាស់នៅឡើយនោះទេ។

នៅកំលុងឆ្នាំ ២០១៦ De Bruyne ក៏បានខកខាន ចូលរួមប្រកួត ១២ដង ក្រោយពីរងរបួសជង្គង់ស្តាំដូចគ្នានេះផងដែរ អំឡុងពេលនៃការទទួលជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EFL Cup លើក្រុម Everton ។ គឺជាកីឡាករលេងល្អបំផុតប្រចាំរដូវកាលមុនរបស់ក្លឹប Man. City ជាមួយសមត្ថភាពស៊ុតបញ្ចូលទីបាន ១២គ្រាប់និង(Assist) បានចំនួន ២១ដង De Bruyne បានជួយក្រុមឈ្នះពាន Premier League និង EFL Cup ផងដែរ។

Man.City បានចាប់ផ្តើមប្រកួតការពារតំណែងជើងឯករបស់ខ្លួនជាមួយជ័យជម្នះ ២-០ នៅទឹកដីក្រុម Arsenal ហើយនៅថ្ងៃអាទិត្យនេះនិង ត្រូវទទួលក្រុមភ្ញៀវ Huddersfield នៅកីឡាដ្ឋាន Emirate Stadium ផងដែរ។

បន្ទាប់មកពួកគេត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Wolves និងនៅផ្ទះខ្លួនឯងដោយទទួលក្រុម Newcastle United។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.