v9
V9BET

Messi៖ ការឈ្នះពាន Champions League គឺជាក្តីសុបិនសម្រាប់ Barca

1 year ago​ | ដោយ V-Dr

តារាឆ្នើម Lionel Messi របស់ក្រុម Barcelona បានបញ្ជាក់ថា ក្លិបនេះ នឹង «ធ្វើរាល់អ្វីៗទាំងអស់ដែលអាចទៅរួច» នៅរដូវកាលនេះ ដើម្បីដណ្តើមយកពាន Champions League ពីក្រុមម្ចាស់ជើងឯក Real Madrid ដែលបានឈ្នះយុទ្ធនាការនេះ ៣ឆ្នាំជាប់ៗគ្នា។

Messi បានប្រាប់អ្នកគាំទ្រនៅកីឡដ្ឋាន Camp Nou នៅមុនពេលការប្រកួតមិត្តភាពជាមួយនឹងក្រុម Boca Juniors កាលពីថ្ងៃពុធថា៖ «នៅឆ្នាំនេះ ខ្ញុំគិតថា យើងមានក្រុមមួយដែលអនុញ្ញាតឲ្យយើងមានក្តីសុបិន។ កីឡាករថ្មី នឹងជួយដល់យើងធ្វើឲ្យកាន់តែល្អប្រសើរជាងមុន»។ ខណៈដែល Barcelona បានចាញ់ក្រុម Roma ដោយសារតែគ្រាប់បាល់ក្រៅដីក្នុងវគ្គ៨ក្រុមចុងក្រោយនោះ តារាឆ្នើមរូបនេះបានឲ្យដឹងថា៖ «កាលពីរដូវកាលមុន យើងធ្វើបានល្អ ដោយសារតែយើងបានឈ្នះពាន Copa del Rey និង La Liga ប៉ុន្តែ Champions League ផ្តល់ការឈឺចាប់ដល់យើង ជាពិសេស នៅពេលដែលយើងធ្លាក់ចេញដោយសារតែគ្រាប់បាល់ក្រៅដី»។

Messi ដែលបានឈ្នះពាន Champions League ឆ្នាំ២០០៦ ២០០៩ ២០១១ និង២០១៥ នោះ បានបន្ថែមទៀតថា៖ «យើងសន្យាជាមួយអ្នកទាំងអស់គ្នានៅឆ្នាំនេះ យើងនឹងធ្វើរាល់អ្វីៗទាំងអស់តាមដែលអាចដើម្បីនាំយកពានដ៏ធំមួយនេះ វិលទៅកាន់កីឡដ្ឋាន Camp Nou ម្តងទៀត»។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ ៣១ឆ្នាំរូបនេះ នឹងទទួលតួនាទីជាប្រធានក្រុមក្នុងក្រុម Barcelona នៅរដូវកាលនេះ ក្រោយពីចាកចេញរបស់ខ្សែបម្រើជើងចាស់ Andres Iniesta ទៅកាន់ប្រទេសជប៉ុន៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.