v9
V9BET

ខ្សែប្រយុទ្ធ Mohamed Salah អាចនឹងរងការផាកពិន័យ ក្រោយរកឃើញកំហុសពេលបើកបររ

10 months ago​ | ដោយ V-Dr

ក្រុមហង្សក្រហម Liverpool បានបញ្ជូនខ្សែអាត់វីដេអូឃ្លីបរយៈពេលជាង១នាទីទៅប៉ូលីសនៅតំបន់ Merseyside ដើម្បីជម្រះមន្ទិលសង្ស័យ សម្រាប់ករណីចោតប្រកាន់លើខ្សែប្រយុទ្ធឆ្នើម Mohamed Salah ថាបានប្រើទូរស័ព្ទដៃកំលុងលបើកបរ។ សម្រាប់ប៉ូលិសនៅតំបន់ Merseyside ក៏បានបញ្ជាក់ផងដែរថា ពួកគេទទួលបានវីដេអូមួយដែលជឿជាក់ថា Salah កំពុងប្រើទូរសព្ទពេលកំពុងបើកបររថយន្ត Mercedes-Benz របស់ខ្លួន។ វីដែអូនោះក៏បានបង្ហាញថា Salahបានឈប់ឡានពេលនោះ រូបគេនៅក្នុងរថយន្តនៅឡើយ និងត្រូវបានហ៊ុំព័ទ្ធដោយក្រុមអ្នកគាំទ្រដែលបានប្រទះ ឃើញគាត់រួមទាំងកូនក្មេងផងដែរ ប៉ុន្តែគាត់បដិសេធមិនឆ្លើយតបពួកគេ ខណៈរូបគេបន្តសម្លឹងចុចទូរស័ព្ទហើយធ្វើដំណើរបន្តទៅមុខទៀត។ ប្រសិនប៉ូលិសរកឃើញកំហុសពិតមែន Salah នឹងត្រូវទទួលរងការពិន័យ។

Tweet មួយពីគណនីរបស់ប៉ូលិសនៅតំបន់ Merseyside បានប្រកាសជាផ្លូវការផងដែរថា: ពួកគេបានដឹងពីវីដេអូនោះហើយត្រូវបានបញ្ជូនទៅផ្នែកដែលពាក់ព័ន្ធសម្រាប់ការស៊ើបអង្កេត ស្របពេលអ្នកនាំពាក្យរបស់ Liverpool បាននិយាយថា ក្លឹបបានធ្វើការពិភាក្សាជាមួយសាមីកីឡាករ និងប៉ូលិសមានសមត្ថកិច្ចនៅតំបន់ Merseyside បានដឹងពីស្ថានភាពទាំងនេះរួចរាល់អស់ហើយ។

Salah បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតបើកឆាក Premier League របស់ Liverpool នៅរដូវកាលនេះ កាលពីថ្ងៃ អាទិត្យ ខណៈដែលក្រុមរបស់លោកJürgen Klopp បានផ្តួលក្រុម West Ham ៤-0 ដើម្បីឡើង ទៅឈរ នៅលើ កំពូល តារាងខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងសម្លឹងរកការស៊ុតបញ្ចូលទី គ្រាប់ទី ៤៤ បន្ថែមទៀតក្រោយជួយអោយក្រុមឈាន ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Champions រដូវកាលមុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ independent

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.