v9

AC Milan ចុះហត្ថលេខាជាមួយខ្សែបម្រើ Bakayoko ពីក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង

3 months ago​ | ដោយ V-Dara

ក្លិប AC Milan បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Tiemoue Bakayoko ពីក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញយកដាច់នៅចុងរដូវកាលនេះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃអង្គារ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្រុម AC Milan របស់ក្របខ័ណ្ឌកំពូលអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងតម្លៃខ្លួន ៥លានអឺរ៉ូ (ស្មើនឹង៥,៦៧លានដុល្លារអាមេរិក) ដែលនឹងកើនដល់ ៣៥លានអឺរ៉ូ ប្រិសនបើក្លិប AC Milan សម្រេចចិត្តក្នុងការបំពេញការផ្ទេរជាអចិន្ត្រៃយ៍។ កីឡាករជាយុវជនរបស់ក្លិប Rennes រូបនេះ ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំង១លើកនោះ បានផ្ទេរទៅកាន់ក្របខ័ណ្ឌអង់គ្លេស Premier League កាលពីឆ្នាំមុនពីក្លិបបារាំង Monaco ដែលរូបគេបានចូលរួមកាលពីឆ្នាំ២០១៤។ Bakayoko បានបង្ហាញខ្លួន២៩លើកក្នុងការប្រកួតលីកកាលពីរដូវកាលមុន ដោយស៊ុតបាល់បញ្ចូលទី ២គ្រាប់។

AC Milan ដែលស្ថិតក្រោមការដឹកនាំរបស់អតីតខ្សែបម្រើអន្តរជាតិអ៊ីតាលី Gennaro Gattuso បានប្រកាសពីការផ្ទេរនេះ នៅលើគេហទំព័ររបស់ពួកគេ ក្រោមអក្សសរសេរថា៖ «ការចុះហត្ថលេខាជាមួយនឹងកីឡាករដ៏សំខាន់ម្នាក់ទៀតក្នុងយុគសម័យកាលថ្មីរបស់ក្លិប»។ Bakayoko នឹងត្រូវបង្ហាញខ្លួននៅថ្ងៃសុក្រនេះ ហើយនិងក្លាយជាកីឡាករកម្ចីទី២របស់ AC Milan នៅរដូវក្តៅនេះ ក្រោយពីការចូលរបស់ខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លិប Juventus៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.