v9

មកដល់ពេលនេះ Messi ឈ្នះពានសរុប ៣៣ ជាមួយ Barcelona និងក្នុងនាមប្រធានក្រុម

3 months ago​ | ដោយ V-Dara

កំណត់ត្រាមួយផ្សេងទៀតសម្រាប់កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក្រោយឈ្នះពានរង្វាន់សរុប ៣៣ របស់ខ្លួនជាមួយនឹងក្លឹប Barcelona ដែលធ្វើឱ្យរូបគេ បំបែកកំនត់ត្រាឈ្នះពានរង្វាន់ច្រើនជាងគេសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅតំបន់ Catalan មួយនេះ។

Messi បានបង្កើតប្រវត្តិឈ្នះពានច្រើនជាងវីរបុស Andres Iniesta ដែលមានអាយុ ៣២ឆ្នាំដែលបានជួយក្រុមលើកពានសរុប ៣២ នាពេលកន្លងមក។ កាលពីរាត្រីថ្ងៃអាទិត្យ Messiបានជួយក្រុមអ្នកមានបុណ្យ លើកពាន (Super Cup)ពានបើករដូវកាល (២០១៨-២០១៩)របស់លីកកំពូលអេស្ប៉ាញ ក្រោយពីបានជួយឱ្យ Barcelona ផ្តួលក្រុម Sevilla ២-១ និងជាពានរង្វាន់ជាលើកដំបូងរបស់គេក្នុងនាមរូបគេជាប្រធានក្រុម។

សរុបមក Messi បានឈ្នះពានលីកកំពូល La Liga ចំនួន៩ ជាមួយ Barca, ជើងឯកទ្វីបអឺរ៉ុប Champions League ចំនួន៤, ពានរង្វាន់ Copa del Reys ចំនួន៨, ពានរង្វាន់ Spanish Super Cup ចំនួន៨ និងពានរង្វាន់ European Super Cup ចំនួន៣ និង FIFA Club World Cup ចំនួន៣។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.