v9

Willian: ខ្ញុំនឹងគ្មានឪកាសលេងអោយ Chelsea ប្រសិនលោក Conte នៅដឹកនាំក្រុម

3 months ago​ | ដោយ V-Dara

ខ្សែបម្រើស្លាបក្រុមតោខៀវ Chelsea កីឡាករ Willian បាននិយាយថារូបគេ គ្មានឱកាស និងបន្តស្នាក់នៅជាមួយក្លឹបទៀតទេ ដរាបណាអតីតគ្រូបង្វឹកលោក Antonio Conte នៅតែជាអ្នកដឹកនាំក្រុមបន្តទៀតនៅរដូវកាលថ្មីនេះនោះ។ អតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte បានជួយក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League រដូវកាលដំបូង ២០១៦-២០១៧ ជាមួយនឹងក្រុម ប៉ុន្តែត្រូវបានក្លឹបបញ្ចប់តួនាទីមុនកិច្ចសន្យា នៅក្នុងខែកក្កដាក្រោយពីរដូវកាលចាស់ក្រុមទទួលចំណាត់ថ្នាក់លេខ៥ និងបើទោះបីជាបានជួយក្រុមលើកពាន FA Cup យ៉ាងណាក៏ដោយ។

គ្រូបង្វឹកថ្មីក្រុមតោខៀវ Chelsea សញ្ជាតិអ៊ីតាលី ដូចគ្នាលោក Maurizio Sarri បានឈ្នះការប្រកួតក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូង(២០១៨-២០១៩)ក្រោយដឹកនាំក្រុមផ្តួលក្រុម Huddersfield កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល ៣:0។ កីឡាករក្រុមជម្រើសជាតិប្រេស៊ីល Willian វ័យ ៣០ឆ្នាំមានការចាប់អារម្មណ៏ចង់បានពីក្រុម Barcelona, Real Madrid និង Manchester United នៅរដូវក្តៅនេះ ប៉ុន្តែរូបគេបានប្តេជ្ញាចិត្ត និងផ្ញើរវាសនារបស់ខ្លួនជាមួយក្រុមតោខៀវ Chelsea បន្តទៀត។

Willian បានប្រាប់ Evening Standard ថា: គ្មានឱកាសទេទេប្រសិនជាគាត់(Conte)នៅដឹកនាំក្រុមChelsea ខ្ញុំមកទីនេះព្រោះខ្ញុំចង់លេងឱ្យ Chelsea ខ្ញុំនឹងចាកចេញបើក្រុមចង់ឱ្យខ្ញុំទៅ។ វាពិតជាសប្បាយណាស់ក្នុងការលេងបែបនេះហើយ ជាមួយកីឡាករជាច្រើនដែលមានគុណភាពដូចជា Eden Hazard និង Pedro ជាដើម។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.