v9

David Silva ម្នាក់ទៀតហើយបានសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិអេស្បាញ

3 months ago​ | ដោយ V-Dara

ក្រោយពីខ្សែការពារជើងចាស់ Gerard Pique និងខ្សែបម្រើ Andres Iniesta កីឡាករ David Silva បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញមានន័យថាគ្រូបង្វឹកថ្មីលោក Luis Enrique និងត្រូវត្រៀមខ្លួនដើម្បីស្វែងរកកីឡាករដែលមានសមត្ថភាពមកជំនួសកន្លែងរបស់ពួកគេនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

ខ្សែបម្រើវ័យ ៣២ឆ្នាំរបស់ក្លិបមេឃខៀវ Manchester City Silva រូបនេះ បានចេញលិខិតជាចំហរមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនដើម្បីប្រកាសពីការសម្រេចចិត្តនេះជាផ្លូវការណ៏។ Silva បានជួយក្រុមឈ្នះពានរង្វាន់ Euro ឆ្នាំ២០០៨ និងឆ្នាំ២០១២ ក៏ដូចជាការប្រកួត World Cup ២០១០ ជាមួយជម្រើសជាតិគោជល់អេស្ប៉ាញ។

អត្ថន័យនៅលើបណ្តាញទំនាក់ទំនងសង្គម Silva បានសរសេរវាមិនងាយស្រួលនោះទេ បន្ទាប់ពីខ្ញុំបានឆ្លងកាត់ បទពិសោធន៏ជាច្រើននាពេលកន្លងមក។ ខ្ញុំបានចំណាយពេលជាច្រើនសប្តាហ៏ ដើម្បីសម្រេចចិត្តបញ្ចប់ ពេលវេលានៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដោយគ្មានការសង្ស័យវាជាជម្រើសមួយ ក្នុងចំណោមជម្រើសដ៏លំបាកបំផុតនៃអាជីព និងដោយការដឹងគុណ។ ក្រុមជម្រើសជាតិបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាងហើយបានអនុញ្ញាតឱ្យខ្ញុំរីកចម្រើនជាកីឡាករបាល់ទាត់ចាប់តាំងពីការលេងនៅក្នុងក្រុមយុវជន

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.