v9

លោក Sarri: Hazard មិនបានប្រាប់ខ្ញុំពីបំណងចង់ចាកចេញពីក្រុម Chelsea ទេ

1 month ago​ | ដោយ V-Dara

ក្រុមតោខៀវ Chelsea បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League សម្រាប់ការប្រកួតជាមួយក្រុម Huddersfield នៅថ្ងៃសៅរ៍នេះ ខណៈគ្រូបង្វឹក Maurizio Sarri បានធានាចំពោះអ្នកគាំទ្រក្លឹបថានៅ ក្នុងកិច្ចសន្ទនាជាមួយខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិកកីឡាករ Eden Hazard មិនដែលបានប្រាប់គាត់ពីបំណងចង់ចាកចេញពីក្លឹបនោះទេ។

ក្រុមអធិរាជស Real Madrid បានសម្លឹងឃើញ និងចង់ចុះហត្ថលេខានាំយកអតីតកីឡាករក្រុម Lille ក្នុង នាមជាបេក្ខភាពដើម្បីជំនួសការចាកចេញ របស់កីឡាករឆ្នើម Cristiano Ronaldo ប៉ុន្តែ Hazard មានកិច្ចសន្យានៅកីឡាដ្ឋាន Stamford Bridge រយៈពេលពីរឆ្នាំទៀតឯណោះ ដូច្នេះលទ្ធភាពដែលអាចនិងឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយករូបគេមករួមក្រុមគឺមានការលំបាក។ លោក Sarri អតីតគ្រូបង្វឹកក្រុម Napoli បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្រថា: ខ្ញុំបាននិយាយជាមួយ Hazard បីទៅបួនដងហើយគាត់មិនបានប្រាប់ខ្ញុំអំពីការចង់ចាកចេញទេ។ គាត់នៅជាមួយយើងឥឡូវនេះខ្ញុំគិតថាគាត់សប្បាយចិត្តស្នាក់នៅទីនេះ។ Courtois ចង់ទៅចូលរួមជាមួយក្រុម Real Madrid គឺជាហេតុផលផ្ទាល់ខ្លួនរបស់គេ

ក្រុម Real Madrid បានបញ្ចប់ការចុះហត្ថលេខាផ្ទេរយក Courtois និងជំនួសមកវិញដោយកីឡាករ Kepa Arrizabalaga នៅក្នុងកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យអ្នកចាំទីអេស្ប៉ាញក្លាយជាអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រគឺ ៨០លានអឺរ៉ូ។ លោក Sarri បន្តថាៈ យើងបាននាំអ្នកចាំទីវ័យក្មេងម្នាក់ដែលជាអ្នកមានទេពកោសល្យបំផុតនៅអឺរ៉ុប។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលគាត់មានវ័យត្រឹមតែ ២៣ឆ្នាំ ហើយខ្ញុំសង្ឃឹមថាគាត់អាចកសាងសមត្ថភាពបាន ប្រសើរឡើងយ៉ាងឆាប់រហ័ស និងល្អសម្រាប់ក្រុម

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.