v9

Chelsea, Tottenham, Bournemouth, Crystal Palace និង Watford ទទួលជ័យជំនះថ្ងៃបើកឆាក Premier League

1 month ago​ | ដោយ V-Dara

ក្រុមតោខៀវ Chelsea បានបើកយុទ្ធនាការប្រកួតបើកឆាកដំបូងនៅក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើ ក្រុមម្ចាស់ផ្ទះ Huddersfield ក្នុងលទ្ធផល ៣:0 ខណៈដែលក្រុម Tottenham យកឈ្នះក្រុម Newcast United ក្នុង លទ្ធផល ២:១, Bournemouth យកឈ្នះក្រុម Cardiff City ២:0, Crystal Palace ផ្តួលក្រុម Fulham ២:0 និង Watford ក៏បានចាប់ផ្តើមការប្រកួតល្អផងដែរក្រោយផ្តួលក្រុម Brighton ២:0 ខណៈក្រុម Wolverhampton បានត្រឹមស្មើជាមួយក្រុម Everton។

អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Maurizio Sarri បានដាក់អោយកីឡាករ Kepa Arrizabalaga បង្ហាញខ្លួនជាលើកដំបូងក្នុងនាមអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ខណៈពេលដែលកីឡាករចំណូលថ្មី Jorginho ស៊ុតបាល់ប៉េណាល់ទីគ្រាប់បាល់លើកដំបូងសម្រាប់កក្រុមនៅនាទីទី៤៥ ក្រោយពេល N’Golo Kante រកបានគ្រាប់បាល់បើកឆាកនៅនាទីទី៣៤ និងមុនពេលខ្សែបម្រើ Pedro រកបានគ្រាប់បាល់ទី៣ នៅនាទីទី៨០។

គូប្រកួតចុងក្រោយគេក្រុមចំណូលថ្មី Wolves បានវាយបកតាមស្មើក្រុម Everton ក្នុងលទ្ធផល ២-២ ខណៈដែលកីឡាករ ចំណូលថ្មីខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ដែលបានផ្ទេរពីក្រុម Watford ក្នុងតម្លៃខ្លួន ៥០លានផោន បានបង្ហាញទម្រង់លេងល្អដោយស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងស្របពេលខ្សែការពារ Phil Jagielka ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតក្រោយចាប់ផ្តើមបាន ៥នាទីនៅតង់ទី១។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.