v9

ការចាប់អារម្មណ៍ធ្លាក់លើការចាប់ដៃគូរវាង Neymar និង Mbappe ខណៈ PSG ចាប់ផ្តើមការពារពាន

1 month ago​ | ដោយ V-Dara

Neymar បានចាកចេញពីក្លិប Barcelona ទៅកាន់ក្លិប Paris Saint-Germain កាលពីរយៈពេល ១២ខែមុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាកចេញពីស្រមោលរបស់តារាឆ្នើម Lionel Messi និងបង្ហាញពីភាពខ្លាំងរបស់គេក្នុងនាមជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែ តារាឆ្នើមប្រេស៊ីលរូបនេះ ត្រូវតែចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅរដូវកាលនេះ។

ក្រុមម្ចាស់ជើងឯករបស់បារាំង PSG នឹងចាប់ផ្តើមការពារពានក្របខ័ណ្ឌ Ligue1 របស់ខ្លួនដោយត្រូវប៉ះជាមួយនឹងក្រុម Caen នាកីឡដ្ឋាន Parc des Princes នៅថ្ងៃអាទិត្យនេះ ហើយរាល់ការចាប់អារម្មណ៍ផ្សេងៗនឹងធ្លាក់ទៅលើ Neymar ក្រោយពីរូបគេបានអវត្តមានរយៈពេល ៣ខែចុងក្រោយនៅរដូវកាលមុន ដោយសារតែបញ្ហារបួសប្រអប់ជើង។ កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោករូបនេះ បានក្លាយជាប្រធានបទនៃការលើកឡើងជាច្រើនទាក់ទងនឹងការផ្ទេរចេញពីប្រទេសបារាំង ខណៈដែលព័ត៌មានជាច្រើនចេញផ្សាយថា រូបគេនឹងផ្ទេរទៅកាន់ក្លិប Real Madrid ប៉ុន្តែ កីឡាកររូបនេះបានបញ្ជាក់ថា រូបគេមិនទាន់បញ្ចប់ការងារជាមួយនឹងក្រុម PSG នៅឡើយទេ។

Neymar បានប្រាប់ទូរទស្សន៍ ESPN Brasil កាលពីខែមុនថា៖ «ពិតណាស់ ខ្ញុំនឹងបន្តនៅទីក្រុងប៉ារីស។ ខ្ញុំមានកិច្ចសន្យាមួយជាមួយនឹង PSG។ ពាក្យចរចាមអារ៉ាមមែនទេ? ភាគទាំងនោះភាគច្រើនត្រូវបានបង្កើតឡើងដោយបណ្តាញសារព័ត៌មាន។ ខ្ញុំមានកិច្ចសន្យា ហើយគ្រប់គ្នាដឹងពីគោលបំណងនេះ ហើយនោះគឺជាមូលហេតុដែលខ្ញុំបានចូលរួមជាមួយនឹង PSG។ ខ្ញុំចង់ឈ្នះជាមួយនឹងក្លិបនេះ ហើយខ្ញុំសង្ឃឹមថា នៅរដូវកាលនេះ នឹងអស្ចារ្យ»៕

កម្មវិធីប្រកួតចុងសប្តាហ៍

ថ្ងៃសុក្រ ទី១០ ខែសីហា
Marseille v Toulouse – 1:45 ទៀបភ្លឺ

ថ្ងៃសៅរ៍ ទី១១ ខែសីហា
Nantes v Monaco – 10 យប់
Angers v Nimes – 1 យប់
Lille v Rennes – 1 យប់
Montpellier v Dijon – 1 យប់
Nice v Reims – 1 យប់
St Etienne v Guingamp – 1 យប់

ថ្ងៃអាទិត្យ ទី១២ ខែសីហា
Lyon v Amiens – 8 យប់
Bordeaux v Strasbourg – 10 យប់
Paris SG v Caen – 2 ទៀបភ្លឺ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.