v9

Chelsea ត្រៀមរួចរាល់ដើម្បីចាប់ផ្តើមសម័យកាលលោក Sarri នៅថ្ងៃសៅរ៍ សប្តាហ៍នេះ

1 month ago​ | ដោយ V-Dara

រយៈពេល ៤៨ម៉ោងដ៏មមាញឹកក្នុងទីផ្សារដោះដូរកីឡាករ បានធ្វើឲ្យ Chelsea ស្ថិតក្នុងអារម្មណ៍ធូរស្រាល ក្រោយពីការរងបរាជ័យក្នុងការប្រកួតដណ្តើមពាន Community Shield ក្រោមស្នាដៃក្រុម Manchester City កាលពីចុងសប្តាហ៍មុន។

ការរងបរាជ័យក្នុងលទ្ធផល ២-០ បានធ្វើឲ្យអ្នកចាត់ការទូទៅថ្មីរបស់ Chelsea លោក Maurizio Sarri ឃើញពីភាពផ្សេងគ្នារវាងក្រុមទាំង២ ខណៈដែលក្រុមម្ចាស់ជើងឯករបស់លោក Pep Guardiola ស្ថិតក្នុងភាពមុតស្រួច និងរឹងមាំជាងក្រុមរបស់គ្រូបង្វឹកអ៊ីតាលីរូបនេះ។ លោក Sarri បានស្ថិតក្នុងតំណែងជាគ្រូបង្វឹកសម្រាប់រយៈពេលតិចជាង ៤សប្តាហ៍ ហើយរឿងចុងក្រោយដែលលោកត្រូវការ គឺការឈានទៅកាន់ការប្រកួតទី១ នៃរដូវកាលថ្មីនៅលើទឹកដីក្រុម Huddersfield នៅថ្ងៃសៅរ៍នេះ ចំពេលមានការប្រឈមមុខនឹងដាក់គ្នារវាងក្លិបនេះ និងអ្នកចាំទី Thibaut Courtois។

ការសម្រេចចិត្តរបស់ Courtois ក្នុងការចាកចេញពីក្លិប Chelsea នៅសប្តាហ៍នេះ ក្នុងកិច្ចខិតខំព្យាយាមបង្ខំឲ្យមានការផ្ទេរមួយទៅកាន់ក្លិប Real Madrid អាចនឹងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានមួយនៅកីឡដ្ឋាន Stamford Bridge ពោលគឺរំឭកដល់ការចងចាំទៅលើជម្លោះជាមួយនឹង Diego Costa កាលពីរយៈពេល ១២ខែមុន។ ប៉ុន្តែ Chelsea បានចាត់វិធានការយ៉ាងរហ័សដើម្បីចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Kepa Arrizabalaga ពីក្លិប Athletic Bilbao សម្រាប់តម្លៃខ្លួន ៨០លានអឺរ៉ូ (ស្មើនឹង៩២លានដុល្លារអាមេរិក) ដែលជាតម្លៃខ្លួនជាកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទីម្នាក់ ក្នុងកិច្ចសន្យារយៈពេល ៧ឆ្នាំ មុននឹងអនុញ្ញាតឲ្យ Courtois ចូលរួមជាមួយនឹង Real។

ក្នុងផ្នែកមួយនៃការផ្ទេរសម្រាប់អ្នកចាំទីអន្តរជាតិបែលហ្ស៊ិករូបនេះ ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Mateo Kovacic បានចាកចេញពី Real ទៅ Chelsea វិញ ក្នុងកិច្ចសន្យាខ្ចីជើងពេញ១រដូវកាល៕

កម្មវិធីប្រកួតចុងសប្តាហ៍

ថ្ងៃស្រុក ទី១០ ខែសីហា
Man United v Leicester- 2ទៀបភ្លឺ

ថ្ងៃសៅរ៍ ទី១១ ខែសីហា
Newcastle v Tottenham – 9 យប់
Bournemouth v Cardiff – 9 យប់
Fulham v Crystal Palace – 9 យប់
Huddersfield v Chelsea – 9 យប់
Watford v Brighton – 9 យប់
Wolves v Everton – 11:30 យប់

ថ្ងៃអាទិត្យ ទី១២ ខែសីហា
Liverpool v West Ham – 7:30 យប់
Southampton v Burnley – 7:30 យប់
Arsenal v Man City – 10 យប់

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Straits Times

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.