v9

Everton បំពេញការផ្ទេរ Mina, Gomes និង Bernard នៅថ្ងៃតែមួយ

2 months ago​ | ដោយ V-Dara

ក្លិបទូកក្តោង Everton បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes ពីក្លិប Barcelona និងខ្សែបម្រើស្លាបប្រេស៊ីល Bernard ដោយគ្មានតម្លៃខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការផ្ទេរកីឡាករ ៣នាក់នាថ្ងៃចុងក្រោយនៃការដោះដូរកីឡាករសម្រាប់ក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ។

Mina វ័យ២៣ឆ្នាំ ដែលបានរកគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ពីការប្រកួត ៣លើកសម្រាប់ក្រុមជម្រើសជាតិកូឡុំប៊ី នាព្រឹត្តិការណ៍ World Cup នោះ នឹងផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park ក្នុងតម្លៃខ្លួន ៣០,២៥លានអឺរ៉ូ (ស្មើនឹង៣៥លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភចំនួន ១,៥លានអឺរ៉ូទៀត។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប Barcelona។ គ្រាប់បាល់ ១គ្រាប់ក្នុងចំណោមគ្រាប់បាល់របស់ Mina ក្នុងប្រទេសរុស្ស៊ី បានកើតឡើងលើអ្នកចាំទីអន្តរជាតិអង់គ្លេស Jordan Pickford របស់ Everton ដើម្បីបង្ខំឲ្យការប្រកួតឈានដល់នាទីបន្ថែម១៥នាទី២ដងនៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Mina មិនបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ឡើយក្នុងការបង្ហាញខ្លួន៦លើកសម្រាប់ក្រុម Barcelona ចាប់តាំងពីផ្ទេរមកពីក្លិប Palmeiras កាលពីខែមករា។

ជាមួយគ្នានេះ Barca ចង់បានប្រាក់ខ្លះពីការលក់កីឡាករវ័យ ២៣ឆ្នាំរូបនេះ ដែលមានតម្លៃខ្លួនត្រឹមតែ ១១,៨លានអឺរ៉ូ កាលពីរយៈពេល៧ខែមុន។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Gomes មិនបានប្រជែងយកកៅអីក្នុងជម្រើសដំបូងឲ្យបានទៀងទាត់ឡើយ ចាប់តាំងពីផ្ទេរមកពីក្លិប Valencia សម្រាប់តម្លៃខ្លួន ៣៥លានអឺរ៉ូ កាលពីឆ្នាំ២០១៦៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ ​Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.