v9

AC.Milan ចង់ខ្ចីជើងកីឡាករ Tiemoue Bakayoko ពីក្រុម Chelsea

4 months ago​ | ដោយ V-Dara

ក្រុម AC Milan កំពុងតែសម្លឹងឃើញការចុះហត្ថលេខាជាមួយខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសមួយដើម្បីទិញផ្តាច់នៅពេលក្រោយ។ យោងគេហទំព័រ Sky នៅប្រទេសអ៊ីតាលី Bakayoko អាចផ្ទេរទៅលេងក្នុងក្របខ័ណ្ឌ Serie A ស្របពេលមុនបើករដូវកាល ប្រកួតប្រជែងថ្មីនេះក្រុមតោខៀវកំពុងតែមានខ្សែបម្រើគរជើងគ្នាទៅហើយមានដូចជាៈ N’Golo Kante, Jorginho, Cesc Fabregas, Ross Barkley, Ruben Loftus-Cheek និង Danny Drinkwater។

Bokayoko វ័យ ២៣ឆ្នាំរូបនេះមានតួនាទីលេងជាបម្រើ-ការពារ បានចូលរួមជាមួយក្រុម Chelsea មានមូលដ្ឋាន នៅទីក្រុងឡុងកាលពីរដូវកាលចាស់ឆ្នាំមុនក្នុងតម្លៃ ៤0លានផោនពីក្លឹបម៉ូណាកូ ជាមួយការបង្ហាញខ្លួនបាន ២៥ប្រកួតនៅក្របខ័ណ្ឌ Premier League នៅក្នុងរដូវកាលដំបូងជាមួយទម្រង់លេងមិនបានស៊ីសង្វាក់គ្នានិង មានការលំបាកជាមួយដៃគូរគឺ ខ្សែបម្រើ Kante នៅតំបន់កណ្តាល។

កីឡាករអន្តរជាតិបារាំង Bokayoko រូបនេះបានបង្ហាញខ្លួនដំបូងជាមួយក្រុម Chelsea ក្រោមការដឹកនាំរបស់ លោក Maurizio Sarri ដែលជាអ្នកចាត់ការថ្មីនិងបានចាប់ផ្តើមប្រកួតមិត្តភាពចុងក្រោយកាលពីរាត្រីថ្ងៃអង្គារ ទល់នឹងក្រុម Lyon នៅកីឡាដ្ឋាន Stamford Bridge។ ទោះបីជាយ៉ាងនេះ Bakayoko មិនបានជាប់ជាកីឡាករបម្រុងសម្រាប់ Chelsea ប្រកួតចាញ់ Manchester City (ពានបើករដូវកាល Community Shield) កាលពីសប្តាហ៍មុនខណៈដែល Fabregas, Barkley និង Jorginho មានឈ្មោះចូលលេង។

ភាពប្រកួតប្រជែងគ្នា នៅតំបន់បម្រើកណ្តាលអាចនឹងកើតឡើងបន្តទៀត ខណៈ Chelsea កំពុងទាក់ទងត្រៀមខ្ចីជើងខ្សែបម្រើ Mateo Kovacic របស់ក្រុម Real Madrid មុនពេលឪសានវាទនៅថ្ងៃ៩ សីហា ២០១៨នេះ។ Kovacic អាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងខណៈដែលអ្នកចាំទី Thibaut Courtois ផ្លាស់ទៅ Real ជំនួសមកវិញក្រុមតោខៀវបានទិញអ្នកចាំទី Kepa Arrizabalaga របស់ក្រុម Athletic Bilbao ជាមករួមក្រុមក្នុងរង្វង់ទឹកប្រាក់ ៧១,៦លានផោនស្របពេល Chelsea បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ពួកគេនៅថ្ងៃសៅរ៍នៅកីឡាដ្ឋាន John Smith ទីកដី Huddersfield ។

កែសម្រួលដោយ៖ Camobsport
ប្រភព៖ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.