v9

Hazard និង Giroud បង្ហើបប្រាប់ថាបានធ្វើរឿងមួយសម្រាប់ខ្សែបម្រើ Fekir ក្នុងជំនួប World Cup

6 days ago​ | ដោយ V-Dara

Olivier Giroud និង Eden Hazard បង្ហើបប្រាប់អោយដឹងថាពួកគេទាំងពីរ នាក់ថាបាននិយាយបញ្ចុះបញ្ចូលកីឡាករ Nabil Fekir អោយផ្ទេរចេញពីក្រុម Lyon មកចូលរួមជាមួយក្រុម Chelsea មុនឪសានវាទទីផ្សារដោះដូរកីឡាករនឹងត្រូវបានបិទនៅថ្ងៃទី៩ សីហា ២០១៨ នេះ។ Fekir កីឡាករខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ ស្ថិតនៅលើវិថីផ្ទេរទៅកាន់ក្រុមហង្សក្រហម Liverpool កាលពីដើមរដូវក្តៅនេះទៅហើយ ប៉ុន្តែការផ្ទេរខ្សែបំរើបារាំងរូបនេះត្រូវបរាជ័យដោយផ្អែកលើបញ្ហាសុខភាព ស្តែងចេញឡើងពីការព្រួយបារម្ភលើរបួសជង្គង់អូសបន្លាយពេលកន្លងមករបស់គេដែលជាបញ្ហារារែកសម្រាប់ Liverpool។

Fekir មានតម្លៃខ្លួនប្រហែល ៥៣លានផោន ជាសមាជិកម្ចាស់ជ័យលាភី World Cup ២០១៨ របស់ក្រុមជម្រើសជាតិបារាំងមួយរូប ដឹកនំាដោយគ្រូបង្វឹកលោក Didier Deschamps។ Giroud បានប្រាប់គេំទំព័រ Foot Mercato ថាៈ​ ខ្ញុំបានបា្រប់នឹងបញ្ចុះបញ្ចូលគាត់ កំលុងពេលយើងជួបជុំគ្នាក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួត ព្រឹត្តការណ៏ World Cup ២០១៨។ ទោះបីជាយ៉ាងណាយើងមិនអាចព្យាករណ៏ទុកថា និងមានហេតុការណ៏ កើតឡើងនាថ្ងៃព្រហស្បតិ៍ទៅជាយ៉ាងណានោះទេ។

សម្រាប់ Chelsea សមាជិកថ្មីផ្ទេរពីក្រុម Sampdoria កីឡាករខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិអ៊ីតាលីដើមកំនើតប្រេស៊ីល Jorginho បានក្លាយជាកីឡាករដំបូងរបស់ Chelsea នៅរដូវក្តៅនេះកាលពីខែមុន ប៉ុន្តែអ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri នៅតែចង់ស្វែងរកខ្សែប្រយុទ្ធមួយផ្សេងទៀតមុនពេលទីផ្សារទិញដូរនឹងបិទទ្វារ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយកាលពីសប្តាហ៍មុនថា : ខ្ញុំគិតថាយើងត្រូវកីឡាករប៉ុន្តែប្រហែលជា១នាក់ទៀតប៉ុណ្ណោះ យើងមានខ្សែបម្រើដ៏ល្អប៉ុន្តែយើងអាច និង ត្រូវការកីឡាករដែលមានឥរិយាបថផ្សេងម្នាក់ទៀតដើម្បីត្រូវនិងទម្រង់លេងរបស់យើង

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.