v9

Niko Kovac: Lewandowski សម្រេចចិត្តនៅបន្តលេងអោយ Bayern Munich ទៀត

4 months ago​ | ដោយ V-Dara

Robert Kewandowski បានជួបជាមួយគ្រូបង្វឹកថ្មីរបស់ក្លិប Bayern លោក Niko Kovac ហើយសម្រេចចិត្តថាខ្លួននឹងមិនចាកចេញពីម្ចាស់ជើងឯកអាល្លឺម៉ង់នៅរដូវកាលថ្មីនេះឡើយ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Niko Kovac បានប្រាប់ Sport Bild ថាខ្សែប្រយុទ្ធប៉ូឡូញនឹងមិនចាកចេញពីក្លិបនៅរដូវក្តៅនេះទេហើយខ្សែប្រយុទ្ធប៉ូឡូញរូបនេះនឹងមិនចូលរួមជាមួយក្រុម Real Madrid ដែរក្រោយពីសាមីខ្លួនLewandowski និងគ្រូបង្វឹករូបនេះបានជជែកគ្នាអំពីអនាគតកាលពីសប្តាហ៍មុន។

ឮអ្នកចាត់ការទូទៅKovac បានបន្ថែមទៀតថា: Robert ដឹងពីអ្វីដែលខ្ញុំគិតពីគាត់និងអ្វីដែលខ្ញុំរំពឹងទុកពីគាត់។ គ្រប់គ្នានៅក្លឹបដឹង ពីសមតត្ថភាពរបស់គាត់ដោយគ្មានការសង្ស័យថាគាត់គឺជាខ្សែប្រយុទ្ធមួយរូបក្នុងចំណោមកំពូលខ្សែប្រយុទ្ធទាំងបីនៅលើពិភពលោកដូច្នេះយើងនឹងមិនអោយគាត់អស់សង្ឃឹមទេ ខណៈដែលកីឡាករLewandowski បានទទួលយកនៅពាក្យពេចន៏ចរចារនិងព្រមព្រៀងគ្នាពីគ្រូបង្វឹកថ្មីរបស់ខ្លួន។

Kovac បាននិយាយក្រោយពីការនិយាយរបស់គាត់ជាមួយខ្សែប្រយុទ្ធរូបនេះថា : ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នេះមានន័យថា Real Madrid ពេលនេះចាំបាច់ត្រូវពិចារណាឡើងវិញ សម្រាប់បេក្ខភាពLewandowski ។ ទោះបីជាយ៉ាងនេះក្តីទីផ្សារផ្ទេរអាល្លឺម៉ង់និងបិទនៅថ្ងៃទី ៣១ ខែសីហា ២០១៨ដូច្នេះវានៅតែមានពេលវេលាសម្រាប់ប្រធាន ក្លឹប អធិរាជសReal Madrid លោក Florentino Perez ថានិងបោះបង់រឺព្យាយាមបញ្ចុះបញ្ចូលរឺដាក់សំណើរសមស្របណាមួយទៅកាន់ក្លឹប Bayern Munich ពីលទ្ធភាពក្នុងការចុះហត្ថលេខានំាយរូបគេមក រួមក្រុមនោះ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.