v9

Mateo Kovacic ផ្ទេរទៅលេងនៅក្រុម Chelsea ក្នុងលក្ខ័ណ្ឌខ្ចីជើង

4 months ago​ | ដោយ V-Dara

Mateo Kovacic បានបញ្ចប់ការផ្ទេរក្នុងលក្ខ័ណ្ឌខ្ចីរយៈពេលវែងមួយដោយមិនទាន់កំនត់រយៈពេលទៅកាន់ក្រុមតោខៀវ Chelsea ដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីលោក Maurizio Sarri។ ការផ្ទេរនេះគឺជាការបើកផ្លូវ មួយដែលឈានដល់កិច្ចព្រៀងដែលក្រុមបានអនុញ្ញាតិអោយអ្នកចាំទី Thibaut Courtois ផ្ទេរទៅកីឡាដ្ឋាន Santiago Bernabeu របស់គ្រូបង្វឹកលោក Julen Lopetegui ក្នុងតម្លៃ ៣០លានផោនក្រុម Real Madrid ជាអចិន្ត្រៃយ៍។

Mateo Kovacic កីឡាករអន្តរជាតិក្រូអាត Madrid ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះបានសារភាពថាគាត់ចង់ចូលលេងជាជជម្រើស ១១នាក់ជាប់លាប់ ទើបសម្រេចចិត្តចាកចេញពីក្លឹប Los Blancos ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ ២១ដងនៅក្នុង La Liga ក្រោមការគ្រប់គ្រងរបស់ Zinedine Zidane កាលពីរដូវកាលមុន។

បច្ចុប្បន្ន Kovacic នឹងលេងក្រោមការដឹកនាំរបស់ Maurizio Sarri នៅក្លឹប Chelsea ដោយចាប់ដៃគូជាមួយ ខ្សែបម្រើកណ្តាល Jorginho ដែលក្រុមទើបតែទិញពីក្លិប Napoli នៅរដូវក្តៅនេះផងដែរ។ Kovacic និង Jorginho គឺជាកីឡាករស្ថិតនៅក្នុងបញ្ជីកីឡាករវ័យក្មេងដែលមានទេពកោសល្យរបស់លោក Sarri ខណៈក្រុមមានកីឡាករខ្សែបម្រើដែលមានស្រាប់ដូចជាម្ចាស់ជ័យលាភី World Cup ២០១៨ N’Golo Kante ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Cesc Fabregas និងកីឡាករ Ross Barkley ជនជាតិអង់គ្លេស, Danny Drinkwater និង Ruben Loftus-Cheek។ ។ Chelsea និង Kovacic ត្រូវចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នៅកីឡាដ្ឋានរបស់ក្រុម Huddersfield ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.