v9
V9BET

លោក Maurizio Sarri: Chelsea ត្រូវការកីឡាករតែ ១រូបទៀតប៉ុណ្ណោះ

8 months ago​ | ដោយ V-Dr

លោក Maurizio Sarri គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ Chelsea បានសម្តែងភាពរីករាយជាមួយនឹងអ្វីដែលក្រុមរបស់ខ្លួនមាននាពេលបច្ចុប្បន្ន ប៉ុន្តែបានអះអាងថាក្រុមតោខៀវត្រូវការកីឡាករម្នាក់បន្ថែមទៀតមុនពេលក្រុមត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់កំពូល Premier League អង់គ្លេសរដូវកាលថ្មី ២០១៨-២០១៩ នេះ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Sarri នឹងត្រូវដឹកនាំក្រុមប្រកួតប្រជែងជាលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុម Chelsea ម្ចាស់ជើងឯក FA Cup ទល់និឹងក្រុមម្ចាស់ជើងឯក Premier League រដូវកាលចាស់(២០១៧-២០១៨)គឺមេឃខៀវ Man .City របស់លោក Pep Guardiola សម្រាប់ការប្រកួតបើករដូវកាលថ្មី(២០១៨-២០១៩)ដណ្តើមពានរង្វាន់ Community Shield នៅថ្ងៃអាទិត្យនេះនៅកីឡាដ្ឋាន Wembley វេលាម៉ោង ៩:00 យប់ម៉ោងនៅប្រទេសកម្ពុជាយើង។

មុនពេលការប្រកួតចាប់ផ្តើមអតីតគ្រូបង្វឹក Napoli បាននិយាយផ្តោតមុនពេលទីផ្សារកីឡាករនិងបិទនៅថ្ងៃពុធសប្តាហ៏ក្រោយថា: ខ្ញុំគិតថាយើងត្រូវការអ្វីមួយបន្ថែមទៀត ប៉ុន្តែប្រហែលជាមានតែកីឡាករម្នាក់ប៉ុណ្ណោះ។ ខ្ញុំបាននិយាយជាមួយក្លឹប ប៉ុន្តែបាននិយាយតែ១ដងគត់។ ខ្ញុំបាននិយាយសំដៅកីឡាករលេងនៅតួនាទីមួយ ប៉ុន្តែមិនបានកំនត់ជាក់លាក់នៅឡើយទេ

លើសពីនេះទៀតបើទោះបីជាបានចូលមកកាន់តួនាទីត្រឹមតែពីរបីសប្តាហ៍ក៏ដោយ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីបង្ហាញខ្លួនជាមួយកូនក្រុមកំលុងពេលហ្វឹកហាត់ប្រៀបដូចជារូបលោកមានចេតនាចង់បន្តស្នាក់នៅនៅឯកីឡាដ្ឋាន Stamford Bridge ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះបន្តទៀតផងដែរ។ លោក Sarri បានបន្ថែមថា: វាអាស្រ័យលើក្លិបដែលចង់អោយខ្ញុំស្នាក់នៅទីនេះច្រើនឆ្នាំទៀតរឺយ៉ាងណា?។ ដូច្នេះខ្ញុំត្រូវខិតខំដើម្បីឈ្នះហើយខ្ញុំចង់មកដឹកនាំនៅទីនេះជាយូរមកហើយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.