v9

ព្រឹត្តិការណ៍ប្រដាល់ចំនួន ៩កម្មវិធី ត្រូវបានផ្អាក នៅចុងសប្តាហ៍នេះ

5 months ago​ | ដោយ V-Dara

ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ និងការប្រកួតអន្តរជាតិ ចំនួន ៩កម្មវិធី ត្រូវបានផ្អាកការប្រកួត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ គឺមានការប្រកួតត្រឹម ២កម្មវិធីប៉ុណ្ណោះ ដែលត្រូវធ្វើនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។

បើតាមមន្រ្តីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលទទួលបន្ទុកលើការរៀបចំកម្មវិធីប្រកួតនៅតាមសង្វៀនទាំង៤ ក្នុងរាជធានីភ្នំពេញនេះ បានប្រាប់ឲ្យដឹង មុននេះបន្តិចថា៖ «ការប្រកួតប្រដាល់នៅចុងសប្តាហ៍នេះ គឺមានការប្រកួតតែ២កម្មវិធីប៉ុណ្ណោះ ដែលត្រូវធ្វើនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ក្រៅពីនោះមិនមានកម្មវិធីប្រកួតទេ»។

សម្រាប់ការប្រកួតទាំង២កម្មវិធី នៅលើសង្វៀនបាយ័ននោះ គឺមានការប្រកួតនៅយប់ថ្ងៃសុក្រ និងនៅរសៀលថ្ងៃសៅរ៍។ ប៉ុន្តែការប្រកួតចំនួន៩កម្មវិធីទៀត នៅលើសង្វៀន SEATV (៤កម្មវិធី) នាសង្វៀន CNC (៣កម្មវិធី) ដែលត្រូវធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដូចគ្នា ព្រមទាំងការប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥ (១កម្មវិធី) នាថ្ងៃសៅរ៍ និងនៅសង្វៀនបាយ័នស្ទឹងមានជ័យ (១កម្មវិធី) នាយប់ថ្ងៃអាទិត្យ ត្រូវបានផ្អាកទាំងអស់។

ចំពោះការផ្អាកកម្មវិធីប្រកួតប្រដាល់ទាំង៩ នៅចុងសប្តាហ៍នេះ ត្រូវបានមនុស្សភាគច្រើន ដឹងច្បាស់ថា ដោយសារសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកគ្រប់គ្រងសង្វៀនទាំងអស់ ទុកពេលឲ្យកីឡាករ គ្រូបង្វឹក និងគណៈកម្មការប្រកួតទាំងអស់ បានទៅចូលរួមការបោះឆ្នោត ដែលត្រូវធ្វើ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.