v9
V9BET

អ្នកនាំពាក្យ៖ លោកស្រី Markel គោរពការសម្រេចចិត្តរបស់ Ozil ក្នុងការចេញពីក្រុមអាល្លឺម៉ង់

12 months ago​ | ដោយ V-Dr

លោកស្រីអធិការបតី Angela Merkel «គោរព» ការសម្រេចចិត្តរបស់ Mesut Ozil ក្នុងការឈប់លេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីខ្សែបម្រើរូបនេះ បានប្រកាសពីការលាឈប់ ជុំវិញការរើសអើងជាតិសាសន៍ ទាក់ទងនឹងការរិះគន់ប្រឆាំងនឹងរូបគេ។ នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកស្រី កាលពីថ្ងៃចន្ទ។

មុននឹងបន្ថែមថា Ozil «បច្ចុប្បន្នមានការសម្រេចចិត្តមួយដែលត្រូវតែគោរពនោះ» លោក Ulrike Demmer បានឲ្យដឹងថា៖ «លោកស្រីអធិការបតី ផ្តល់តម្លៃឲ្យ Mesut Ozil ក្នុងកម្រិតយ៉ាងខ្ពស់។ រូបគេជាកីឡាករបាល់ទាត់ម្នាក់ដែលបានលះបង់ជាច្រើនដល់ក្រុមជម្រើសជាតិ»។ ស្របពេលជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (DFB) បានច្រានចោលការចោទប្រកាន់ផ្សេងៗទាក់ទងនឹងការរើសអើងជាតិសាសន៍ដែលត្រូវបានធ្វើឡើងដោយកីឡាករវ័យ ២៩ឆ្នាំរូបនេះប្រឆាំងនឹងប្រធានរបស់សហព័ន្ធលោក Reinhard Grindel។

Mesut Ozil faced criticism after posing for a photo in May with Turkish President Recep Tayyip Erdogan

DFB បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងច្រានចោលការលើកឡើងថា DFB ចូលរួមក្នុងការរើសអើងជាតិសាសន៍។ DFB មានជំហរជាច្រើន ចាប់ពីមន្ត្រីតំណាងកម្រិតកំពូលរហូតដល់ថ្នាក់ក្រោម និងការលះបង់ពី១ថ្ងៃទៅ១ថ្ងៃ របស់មនុស្សនៅថ្នាក់មូលដ្ឋាន»។

កាលពីថ្ងៃអាទិត្យ Ozil បានប្រកាសពីការចូលនិវត្តន៍របស់គេពីកាតព្វកិច្ចអន្តរជាតិក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចោទប្រកាន់ពីការរើសអើងជាតិសាសន៍របស់លោក Grindel នៅពេលដែលរូបគេបានចេញមុខបកស្រាយទាក់ទងនឹងការប្រជុំដ៏ចម្រូងចម្រាស់របស់គេជាមួយនឹងប្រធានាធិបតីរបស់តួកគីលោក Recep Tayyip Erdogan កាលពីខែឧសភា៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.