v9
V9BET

Ozil បង្ហើបពីការរើសអើងជាតិសាសន៍ មុននឹងចូលនិវត្តន៍ពីក្រុមអាល្លឺម៉ង់ ក្រោយ World Cup

1 year ago​ | ដោយ V-Dr

ខ្សែបម្រើ Mesut Ozil បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រូបគេបានចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ហើយ ដោយបង្ហើបពីហេតុផល «ពីការរើសអើងជាតិសាសន៍» តាមរយៈការរិះគន់រូបគេក្នុងពេលក្រុមរបស់គេបានជួបការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup។ Ozil ដែលមានឈាមជ័រជាជនជាតិតួកគី នៅពេលមុននេះ បានការពារការសម្រេចចិត្តរបស់គេក្នុងការបង្ហោះរូបថតមួយជាមួយនឹងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីខែឧសភា ដែលនាំឲ្យមានការចោទសួរជាច្រើនអំពីភាពស្មោះត្រង់របស់គេទៅនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅមុនពេលព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។

ក្នុងសេចក្តីប្រកាសមួយដែលមាន ៤ទំព័រ និងត្រូវបានបង្ហោះជាមួយនឹងរូបថត ៣សន្លឹកនៅលើបណ្តាញសង្គម Twitter និង Instagram កីឡាករ Ozil បានការពារខ្លួនឯងទាំងខឹងសម្បារ។ ខ្សែបម្រើរូបនេះបានឲ្យដឹងថា៖ «ខ្ញុំចង់និយាយដោយត្រង់ៗចេញពីបេះដូង ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ ដោយសារតែហេតុការណ៍កាលពីពេលថ្មីៗនេះ។ ខ្ញុំនឹងមិនលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ទៀតឡើយ ស្របពេលដែលខ្ញុំមានអារម្មណ៍ពីការរើសអើងជាតិសាសន៍ និងការមិនគោរព»។

ខ្សែបម្រើរបស់ក្លិប Arsenal រូបនេះ បានស្តីបន្ទោសសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ សម្រាប់ការមិនអាចការពាររូបគេប្រឆាំងនឹងការរិះគន់ដ៏ខ្លាំងបំផុតទៅលើរូបនេះ។ Ozil បានបន្ថែមទៀតថា៖ «ពិតណាស់ បញ្ហានេះ ដែលបានធ្វើឲ្យខ្ញុំខកចិត្តបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានកើតឡើងដោយសារតែការមិនអាចផ្តល់ភាពយុត្តិធម៌ពីសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ហើយជាពិសេសលោក Richard Grindel ដែលជាប្រធានសហព័ន្ធ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.