v9

Real Madrid ឈានដល់កិច្ចព្រមព្រៀងលើតម្លៃខ្លួន ១៧០លានផោនសម្រាប់ Eden Hazard

3 months ago​ | ដោយ V-Dara

យោងគេហទំព័រ Le10Sport និង RMC Sport បានចុះផ្សាយថាៈ ក្រុមអធិរាជស Real Madrid បាននាំមុខគេលើកិច្ចព្រមព្រៀងកិច្ចសន្យាតម្លៃខ្លួនប្រមាណ ១៧០លានផោនសម្រាប់ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard និងដែលអាចជាតម្លៃបូករួមជាមួយអ្នកចាំទី Thibaut Coutois ផងដែរ។ ក្រោយចំណាយពេល ៦រដូវកាលនៅកីឡាដ្ឋាន Stamford Bridge កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិបែលហ្សិក Hazard ហាក់បង្ហាញពីពេលវេលាចុងក្រោយដែលត្រូវបញ្ចប់សុពលភាពសម្រាប់ក្រុមម្ចាស់ជើងឯក FA Cup មុនពេល ការប្រកួតក្របខណ្ឌកំពូលអង់គ្លេស និងចាប់បើកដំណើរការរដូវកាលថ្មី(២០១៨-២០១៩)នេះ។

ក្រោយបញ្ចប់ការប្រកួត World Cup និងបានជួយអោយក្រុមជម្រើសជាតិបែលហ្សិក ទទួលបានចំណាត់ថ្នាក់លេខ៣ កីឡាករមានអនាគតវែងឆ្ងាយ Hazard បានព្រលយពាក្យចង់ចាកចេញពីក្របខណ្ឌ Premier League អង់គ្លេសដើម្បីទទួលបានបទពិសោធន៏ថ្មីទៀតក្នុងអាជីពរបស់ខ្លួន។

ក្លឹបម្ចាស់ជើងឯកកំពូលទ្វីបអឺរ៉ុប Champion League Real Madrid មានបំណងបានកីឡាករ Hazard ដែលជាបេក្ខភាពអាទិភាពដើម្បីជំនួសអតីតខ្សែប្រយុទ្ធស្លាប កីឡាករ Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ក្លិប Juventus ជាផ្លូវការណ៏ក្នុងតម្លៃជិត ១០០លានផោនកាលពីសប្តាហ៍មុន។

Hazard មានកិច្ចសន្យា ២ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែល Coutois មានកិច្ចសន្យា ១២ខែទៀតសម្រាប់ក្រុម។​ កីឡាករនាំលេង(Play Maker) រូបនេះបានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ព្រឹត្កិការណ៏ World Cup ២០១៨ នៅរដូវក្តៅនេះ ប៉ុន្តែអតីតកីឡាករក្រុម Olympic Marseille នឹងមិនបានបង្ហាញខ្លួន ចូលរួមលេងនៅក្នុងក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុបនៅរដូវកាលថ្មីនេះទេប្រសិនបន្តលេងអោយក្រុម Chelsea ខណៈក្រុមមានមូលដ្ឋាននៅ ក្រុងឡុងដ៏ប្រទេសអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៅក្របខណ្ឌ EPL កាលពីរដូវកាលមុនប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.