v9

សេតវិមានដែលមានតម្លៃ ៤,៨លានផោនរបស់ Ronaldo នឹងត្រូវដាក់លក់ ក្រោយចាកចេញពី Real

4 months ago​ | ដោយ V-Dara

ក្រោយពីបានបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Juventus ខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុមគ្រួសាររបស់គេ នឹងចាកចេញពីសេតវិមានដែលមានតម្លៃ ៤,៨លានផោន (ស្មើនឹង៦,២៥លានដុល្លារអាមេរិក) នៅជាយទីក្រុងម៉ាឌ្រីដ ដើម្បីទៅរស់នៅទីក្រុង Turin។ អ្នកគាំទ្រជាច្រើនរបស់ម្ចាស់បាល់មាស Ballon d’Or ៥សម័យកាលរូបនេះ ពិតជាស៊ាំទៅនឹងការឃើញផ្ទះដ៏ប្រណិតរបស់គេ នៅតំបន់ La Finca ក្នុងសង្កាត់ Pozuelo de Alarcon។

Ronaldo ហាក់មិនមានការលាក់បាំងក្នុងការបង្ហោះរូបភាពជាច្រើនទាក់ទងនឹងផ្ទះគួរឲ្យចង់រស់នៅរបស់គេឡើយ ដែលមានបន្ទប់ចំនួន៧ និងបន្ទប់ទឹកចំនួន៨ នៅលើបណ្តាញសង្គម Instagram របស់គេ។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ មិត្តស្រីរបស់គេនាង Georgina Rodriguez និងកូនប្រុសរបស់គេ Cristiano Jr. បានបង្ហោះរូបជាញឹកញាប់នៅលើបណ្តាញសង្គម ក្នុងពេលស្ថិតនៅឯផ្ទះរបស់គេ។ ផ្ទះរបស់ Ronaldo មានទាំងអាងហែលទឹក ក្នុង និងក្រៅផ្ទះ សម្រាប់អតីតតារាឆ្នើមរបស់ក្លិប Manchester United រូបនេះ ក្នុងការសម្រាក និងចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់គេ។

ផ្ទះមួយនេះ ក៏មានកន្លែងហាត់ប្រាណមួយដែលត្រូវបានបំពាក់ដោយឧបករណ៍ជាច្រើន ហេតុនេះ Ronaldo អាចរក្សាភាពរឹងមាំរបស់ខ្លួននៅឯផ្ទះរបស់គេក៏បាន។ នៅខាងក្រៅផ្ទះវិញ មានទីលានបាល់ទាត់មួយ មានអាងហែលទឹក និងកន្លែងសម្រាកកាយជាច្រើន៕

តោះមកទស្សនាផ្ទះរបស់គាត់ទាំងអស់គ្នា៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.