v9

Maurizio Sarri: ខ្ញុំត្រូវកាលពេលវេលា ៤-៥ថ្ងៃដើម្បីលួងលោម Hazard និង Courtois

6 months ago​ | ដោយ V-Dr

គ្រូបង្វឹកថ្មីក្រុមតោខៀវ Chelsea លោក Maurizio Sarri បានប្រាប់អោយដឹងនៅក្នុងសន្និសិទសារពត៌មានថា រូបលោកត្រូវការពេលវេលាបួនទៅប្រាំថ្ងៃដើម្បីជួបជាមួយខ្សែបម្រើឆ្នើម Eden Hazard និងកីឡាករអ្នកចាំទី Thibaut Courtois បំណងលួងលោម និងបញ្ចុះបញ្ចូលកីឡាករបែលហ្ស៊ិកពីររូបនេះ ដើម្បីលេងអោយក្រុមបន្តទៀត ក្រោយពីមិនមានការចរចារណាមួយបានកើតឡើងនិងប្រព្រឹត្តទៅដោយរលូនសម្រាប់ ពួកគេអោយបន្តលេងនៅកីឡាដ្ឋាន Stamford Bridge ទៀតនៅឡើយទេ។ ទោះបីជាបែបនេះក្តី អ្នកចាត់ការទូទៅថ្មីរបស់ពួកគេលោក Suarri មិនមានចេតនារំខានដល់ការសម្រាកលំហែកាយក្រោយព្រឹត្តការណ៏ World Cup ជាមួយការជជែកតាមទូរស័ព្ទនោះឡើយ។

អតីតគ្រូបង្វឹកក្រុម Napoli រូបនេះ បានបន្តថាៈ ពួកគេជាកីឡាករឆ្នើម និងសំខាន់សំរាប់ក្រុម ខ្ញុំចង់រក្សាពួកគេនៅក្នុងក្រុមបន្តទៀត។ Hazard គឺជាកីឡាករម្នាក់ក្នុងចំណោមកំពូលកីឡាករល្អបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ន។ ការជជែកគ្នាតាមទូរស័ព្ទដោយមិនបានជួបផ្ទាល់យើងមិនអាចសន្និដ្ឋាននិងយកជាផ្លូវការណ៏បាននោះទេ។ ខ្ញុំចង់ជួបពួកគេផ្ទាល់ទល់មុខគ្នា ហើយនិយាយគ្នាពីបញ្ហា និងដំណោះស្រាយ ជាងនេះទៅទៀតសម្រាប់ការហ្វឹកហាត់ ៤ទៅ៥ថ្ងៃនៅលើទីលាន ស្ថានភាពនិងមានអ្វីកើតមានឡើងនោះយើងអាចសន្និដ្ឋានដើម្បីរកដំណោះស្រាយ

អ្នកនាំលេង(Play Maker) Eden Hazard ដែលនៅសល់កិច្ចសន្យារយៈពេលពីរឆ្នាំទៀតជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស និង Courtois មានកិច្ចព្រមព្រៀងនៅមានសុពលភាពរយៈពេល ១២ខែទៀតប៉ុណ្ណោះ ស្របពេលដែលពួកគេទាំងពីរបានក្លាយជាទិសដៅនាំយកមករួមក្រុមមុនពេលបើករដូវកាលថ្មី(២០១៨-២០១៨)សម្រាប់ក្រុមអធិរាជស Real Madrid ។

កីឡាករទាំងពីររូប និងមិនទាន់ត្រលប់មកចូលរួមហ្វឹកហាត់ត្រៀមប្រកួត មុនរដូវកាលរហូតដល់ថ្ងៃទី៥ ខែសីហាដែលជាថ្ងៃ ក្រុមម្ចាស់ជើងឯក FA Cup គឺ Chelsea ជួបជាមួយក្រុម Manchester City នៅ កីឡាដ្ឋាន Wembley ដើម្បីប្រកួតបើកឆាក ពានរង្វាន់ FA Community Shield ដែលជាពានមុនបើករដូវកាលក្របខណ្ឌកំពូលអង់គ្លេស English Premier League នោះ។

សម្រាប់លោក Sarri បុរសវ័យ ៥៩ឆ្នាំដែលត្រូវបានក្លឹបតែងតាំងជាផ្លូវការណ៏កាលពីថ្ងៃពុធរូបនេះ បានសុំទោសចំពោះការនិយាយភាសាអ៊ីតាលីច្រើនជាងភាសាអង់គ្លេស និងបានសន្យាថានឹងបង្កើនការនិយាយភាសាអង់គ្លេសឱ្យបានរហ័ស និងច្រើនបំផុតតាមដែលអាចធ្វើទៅបាន។គួររំលឹកថា Sarri ដែលជាអ្នកចាត់ការទី១១ ហើយក្រោមការដឹកនាំរបស់ម្ចាស់ក្លឹប Chelsea លោកមហាសេដ្ឋីរុស្សី Abramovich និងជាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីទី៥ ដែលបានចូលមកដឹកនាំក្រុម Chelsa បន្ទាប់ពីលោក Claudio Ranieri, Roberto Di Matteo, Carlo Ancelloti, Antonio Conte ខណៈដែលអ្នកចាត់ការទូទៅរូបនេះកាលពីឆ្នាំមុនគាត់ស្ថិតក្នុងក្របខ័ណ្ឌ Serie B មកដល់ពេលបច្ចុប្បន្ននៅមិនទាន់ឈ្នះពានរង្វាន់ធំអ្វីនៅឡើយនោះទេ។

LONDON, ENGLAND – JULY 18: Chelsea Unveil New Head Coach Maurizio Sarri at Stamford Bridge on July 18, 2018 in London, England. (Photo by Marc Atkins/Getty Images)

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.