v9
V9BET

ក្លិប Chelsea តែងតាំងលោក Zola ជាបុរសដៃស្តាំរបស់លោក Sarri

8 months ago​ | ដោយ V-Dr

លោក Gianfranco Zola កាលពីថ្ងៃពុធ ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹករបស់អ្នកចាត់ការទូទៅថ្មីគឺលោក Maurizio Sarri ដើម្បីវិលត្រឡប់ទៅកាន់ក្លិបមួយ ដែលលោកធ្លាប់បានចំណាយពេល ៧ឆ្នាំក្នុងនាមជាកីឡាករម្នាក់។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។

លោក Zola វ័យ ៥២ឆ្នាំ បានលេងឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងមួយនេះ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៣ ដោយបានស៊ុតបាល់បញ្ចូលទី ៨០គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួតពាន European Cup Winners Cup វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ១៩៩៨ ផងដែរ។ លោកក៏ធ្លាប់បានឈ្នះពាន Super Cup ពាន FA Cup ២លើក និងពាន League Cup ផងដែរ។

លោក Zola បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ វានឹងក្លាយជារឿងដ៏អស្ចារ្យមួយ។ វាខ្ញុំពិតជាមានបំណងក្នុងការធ្វើដ៏លំបាក ពីព្រោះវានឹងក្លាយជាការប្រជែងដ៏លំបាក ប៉ុន្តែ ខ្ញុំពិតជារីករាយក្នុងការស្ថិតនៅទីនេះ និងធ្វើការជាមួយនឹងលោក Maurizio ដើម្បីទទួលជោគជ័យ»។ លោកបានបន្ថែមទៀតថា៖ «វានឹងក្លាយជារឿងដ៏អស្ចារ្យក្នុងការទទួលជោគជ័យជាមួយនឹងលោក Maurizio និងសម្រាប់ក្លិបនេះ ហើយខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដូចដែលខ្ញុំបានធ្វើកាលពីមុនក្នុងនាមជាកីឡាករម្នាក់ ហេតុនេះ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងតំណែងថ្មីរបស់ខ្ញុំ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.