v9

Thierry Henry លាឈប់ពីអ្នកវិភាគ និងអត្ថាធិប្បាយទូរទស្សន៏ Sky Sports

2 months ago​ | ដោយ V-Dara

Thierry Henry ជំនួយការគ្រូបង្វឹកលោក Roberto Martinez របស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានសម្រេចចិត្តលាលែងពីតំណែងជាពិធិករនិងជាអ្នកវិភាគកីឡាករទូរទស្សន៍ Sky Sports ហើយផ្តោតអារម្មណ៏ មកយកចិត្តទុកដាក់សម្លឹងមើលឪកាសដើម្បីចាប់អាជីពជាគ្រូបង្វឹកដឹកនាំវិញម្តង។

វីរបុរសក្រុមជម្រើសជាតិ បារាំងរូបនេះបានទទួលតួនាទីទាំងពីរខាងលើគិតចាប់តាំងពី ខែសីហាឆ្នាំ ២០១៦មកម្លេះ និងមកដល់ពេលបច្ចុប្បន្នគាត់បាន ជួយឱ្យប៊ែលហ្ស៊ិកទទួលចំណាត់ថ្នាក់លេខ ៣ក្នុងព្រឹត្តការណ៏ ប្រកួត World Cup ២០១៨ នាពេលកន្លងមកនៅប្រទេសរុស្ស៊ី។ Henry បានចូលកាន់តួនាទីជាអ្នកវិភាគ និងអ្នកអត្ថាធិប្បាយនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League អង់គ្លេស សម្រាប់ទូរទស្សន៏ Sky Sports ក៏ដូចជាការសម្ភាសន៍ផ្តាច់មុខជាមួយកីឡាករល្បីៗដូចជា Harry Kane, Paul Pogba និង Alexis Sanchez ផងដែរ ។

Henry វីរបុរសក្រុមកាំភ្លើងធំ Arsenal បានពន្យល់នៅលើបណ្តាញទំនាក់ទំនងសង្គមថា: ខ្ញុំមានការសោកស្តាយណាស់ដែលខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវចាកចេញពី Sky Sports ដើម្បីឱ្យខ្ញុំអាចចំណាយពេលច្រើនទៀតលើទីលាននិងផ្តោតលើការធ្វើដំណើរឆ្ពោះទៅរកការសម្រេចគោលដៅនោះ។ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះខ្ញុំមានបទពិសោធជាគ្រូបង្វឹកល្អ ៗ ក្នុងវិស័យកីឡាបាល់ទាត់។ បទពិសោធទាំងនេះបានធ្វើឱ្យខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញនូវមហិច្ឆតារយៈពេលវែងរបស់ខ្ញុំនាពេលអនាគត

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.