v9

Joe Hart ជាប់ឈ្មោះក្នុងក្រុម Man.City ដើម្បីប្រកួតពាន International Championship Cup នៅសហរដ្ឋអាមេរិក

4 weeks ago​ | ដោយ V-Dara

អតីតអ្នកចាំទីសញ្ជាតិអង់គ្លេស Joe Hart ត្រូវបានក្រុមមេឃខៀវ Manchester City គេដាក់ឈ្មោះនៅក្នុង សម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ Hart វ័យ ៣១ឆ្នាំបានចំណាយពេលពីររដូវកាលលេងក្នុងលក្ខ័ណ្ឌខ្ចីជើងនៅក្លឹប Torino និង West Ham ហើយរដូវកាលថ្មីនេះជាឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយនឹងម្ចាស់ជើងឯក Premier League ។

Benjamin Mendy អ្នកឈ្នះពាន World Cup របស់បារាំង, Bernardo Silva របស់ព័រទុយហ្គាល់និងសមាជិកថ្មីខ្សែបម្រើ Riyad Mahrez ត្រូវបានដាក់បញ្ចូលឈ្មោះផងដែរ។
ខ្សែប្រយុទ្ធស្លាបវ័យក្មេងសញ្ជាតិអាឡឺម៉ង់ Leroy Sane ដែលការខកខានមិនបានបង្ហាញខ្លួនអោយ ក្រុមជម្រើសជាតិនៃការប្រកួត World Cup ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះផងដែរ។ក្រុមម្ចាស់ជើងឯក Premier League ៣រដូវកាលក្រោមការដឹកនាំរបស់លោក Pep Guardiola នឹងចាប់ផ្តើមយុទ្ធនាការ International Champions Cup នៅសហរដ្ឋអាមេរិករបស់ពួកគេជាមួយក្រុម Borussia Dortmund នៅទីក្រុង Chicago នៅថ្ងៃសុក្រនេះមុននឹងជួបជាមួយ Liverpool ក្នុងទីក្រុងញូវយ៉កនៅថ្ងៃពុធទី ២៥ ខែកក្កដានិង Bayern Munich នៅរដ្ឋ Miami រយៈពេលបីថ្ងៃក្រោយមកទៀត។

ឈ្មោះសមាជិកក្រុម: Claudio Bravo, Joe Hart, Aymeric Laporte, Leroy Sane, Bernardo Silva, Benjamin Mendy, Tosin Adarabioyo, Riyad Mahrez, Patrick Roberts, Jason Denayer, Daniel Grimshaw, Oleksandr Zinchenko, Douglas Luiz, Jack Harrison, Lukas Nmecha, Phil Foden, Aro Muric, Eric Garcia, Nabil Touaizi, Brahim Diaz, Iker Pozo, Tom Dele-Bashiru, Benjamin Garre, Luke Bolton, Cameron Humphries, Rabbi Matondo, Tyreke Wilson, Nathanel Ogbeta

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.