v9
V9BET

សងេ្ខបរឿងរ៉ាវ ១០ចំនុចដែលមិនអាចបំភ្លេចបានក្នុងព្រឹត្តការណ៏ World Cup ២០១៨

9 months ago​ | ដោយ V-Dr

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ World Cup ២០១៨ បានបញ្ចប់ទៅកាលពីថ្ងៃទី១៥ កក្កដា ២០១៨ ក្រោយចំណាយពេលអស់ ១ខែគត់បន្ទាប់ពីចាប់ផ្តើមតាំងពីថ្ងៃទី១៥ មិថុនា ២០១៨កន្លងមក។ ក្រុមមាន់គកបារាំង បានឈានឆ្ពោះទៅមួយជំហ៊ានទៀតដ៏អស្ចារ្យដើម្បីគ្រងតំណែងជើងឯកប្រវត្តិសាស្រ្តព្រឹត្តការណ៏បាល់ទាត់ ពេញនិយមនិងល្បីល្បាញទូទាំងពិភពលោកលើកទី២១ នេះ។ ខាងក្រោមជាការសង្ខេបព្រឹត្តការណ៏គួរអោយចាប់ អារម្មណ៏ដែលបានកើតមានឡើងទាំង១០ សម្រាប់ការប្រកួតដែលមានប្រទេសរុស្សីជាម្ចាស់ផ្ទះនេះ:

១.ជោគជ័យជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់បារាំងនៅក្រៅប្រទេស

គឺជាលើកដំបូងសម្រាប់ជ័យជំនះក្រៅទឹកដីសម្រាប់ក្រុមមាន់គកបារាំងបន្ទាប់ពីឆ្លងកាត់ពីរទសវត្សរ៍ក្រោយពីជ័យជម្នះរបស់ពួកគេក្នុងការប្រកួត World Cup បារាំងបានឈ្នះការប្រកួតនេះជាលើកទី ២ នៅក្នុងប្រវត្តិសាស្ត្រ របស់ពួកគេជាមួយនឹងជ័យជម្នះ ៤-២ លើក្រុមក្រូអាតនាទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ ក្រោយឆ្លងកាត់មកកាន់ វគ្គផ្តាច់ព្រ័ត្រ ៣លើក(១៩៩៨ឈ្នះពានរង្វាន់នៅលើកទឹកដីខ្លួនឯង, ២០០៦ចាញ់ក្រុមអ៊ីតាលីវគ្គ ផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ និង២០១៨នេះ) ខណៈដែលបង្ហាញខ្លួន ៧លើក ឈ្នះ៦ និងស្មើ១នៅក្នុង ព្រឹត្តការណ៏ World Cup ២០១៨ នៅ ប្រទេសរុស្ស៊ីនាពេលនេះ។

២.Luka Modric ជួយអោយក្រូអាតបង្កើតកំនត់ត្រាឈ្នះពានបាល់មាសនៅ World Cup

សម្រាប់ពានបាល់មាសនេះគឺ FIFA បានប្រគល់ជូនដល់កីឡាករឆ្នើមដែលមិនគិតពីការឈ្នះពាន World Cup នោះទេ។ ១.ខ្សែបម្រើ Romario របស់ប្រេស៊ីល បានឈ្នះពាននេះគិតចាប់តាំងពីឆ្នាំ ១៩៩៤ ខណៈ ២.Ronaldo ប្រេស៊ីល បានឈ្នះក្នុងឆ្នាំ១៩៩៨, ៣. អ្នកចាំទីអាឡឺម៉ង់ Oliver Kahn ២០០២, ៤.អតីតកីឡាករបារាំង Zinedine Zidane ២០០៦, ៥.ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Diego Forlan ឈ្នះពាននេះ នៅឆ្នាំ២០១០, កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន ៦.Lionel Messi ឆ្នាំ២០១៤ ៧.ខ្សែបម្រើក្រូអាត Luka Modric បានជួយក្រុមក្រូអាតបង្កើតកំនត់ត្រាបញ្ចប់ព្រឹត្តការណ៏ World Cup ក្នុងចំណាត់ថ្នាក់លេខ២ និងបានឈ្នះជ័យលាភីបាល់មាសនេះនៅក្នុងឆ្នាំ២០១៨នេះ។

៣.ម្ចាស់ផ្ទះធ្វើបានយ៉ាងល្អសម្រាប់ការប្រកួត World Cup នេះ

ក្រុមម្ចាស់ផ្ទះរុស្សីបានឈនដល់វគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីព្រឹត្តិការណ៏ World Cup ក្នុងនាមជាម្ចាស់ផ្ទះ។ មានការព្យាករណ៏ទុកជាមុនថាក្រុមជម្រើសជាតិរុស្សីមិនអាចឆ្លងផុតវគ្គចែកពូលនេះទេ ប៉ុន្តែជាលទ្ធផលក្រុមបានប្រកួតបើកឆាក ដំបូងគេដោយយកឈ្នះក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៥:0 និងបន្តឈ្នះអេហ្សីប ៣:១ មុនពេលចាញ់ក្រុមអ៊ុយរ៉ូហ្គាយ ៣:0 ក្នុងវគ្គចែកពូល(Group Stage)។ រុស្សីបានបន្តជ័យជំនះត្រួសត្រាយផ្លូវនៅវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីទម្លាក់ ក្រុមជើងខ្លាំងអេស្បាញ មុនពេលធ្លាក់ចេញពីការប្រកួត បន្ទាប់ពីចាញ់នៅវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមក្រូអាត។

៤.Ronaldo កីឡាករដំបូងដែលធ្វើបាន Hatrick ក្នុងព្រឹត្តការណ៏ World Cup ២០១៨

ទោះបីជាបង្ហាញទម្រង់លេងខកចិត្តក្នុងព្រឹត្តការណ៏ World Cup ២០១៨ និងបានធ្លាក់ចេញក្រោមថ្វីជើងក្រុមអ៊ុយរ៉ូហ្គាយនៅវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបង្ហាញ ទម្រង់លេងដ៏អស្ចារ្យសម្រាប់វគ្គជម្រុះក្នុងពូលជាមួយក្រុមជម្រើសជាតិអេស្បាញដោយស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងព្រឹត្តការណ៏ World Cup នេះជាមួយលទ្ធផល ៣:៣។

៥.ក្រុមអ្នកគាំទ្រមកពីទ្វីបអាមេរិកឡាទីនមានការកើនឡើងគួរកត់សម្គាល់

កំលុងព្រឹត្តិការណ៏ World Cup ២០១៤ ក្រុមប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ ក្រុមអ្នកគាំទ្រមួយចំនួនធំមកពីទ្វីបអាមេរិកខាងត្បូង មានឪកាសបានទៅទស្សនាផ្ទាល់បានច្រើនបំផុត ប៉ុន្តែទោះបីជាយ៉ាងនេះក្តីសម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ ដែលមានរយៈចំណាយឆ្ងាយពោលគឺឆ្លងទ្វីប ប៉ុន្តែក្រុមមកពីតំបន់នៅអាមេរិកឡាទីនមានការ កើនឡើង និងចំនួនធំអាចមានលទ្ធភាពធ្វើដំណើរទៅទស្សនានិងគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួននៅ ក្រៅប្រទេសមានដូចជា ក្រុមប៉េរូ, កូឡុំប៊ីអ៊ុយ, រូហ្គាយ, ប្រេស៊ីល, និងអាហ្សង់ទីនដែលចាប់ផ្តើមពីពាក់កណ្តាលខែ មិថុនារហូតដល់ពាក់កណ្តាលខែកក្កដាមានរយៈពេល ១ខែពេញនេះ។ ប៉ុន្តែយ៉ាងណាមិញចំនួនអ្នកគាំទ្របានថមថយចុះនិង ប្រែជាធម្មតា ក្រោយពីមិនមានក្រុមជម្រើសជាតិមកពីអាមេរិកឡាទីនណាមួយបានឈានដល់វគ្គ ៤ក្រុមចុងក្រោយនោះទេ។

៦. បច្ចេកវិទ្យាវីដេអូជំនួយសម្រាប់អាជ្ញាកណ្តាលកាត់សេចក្តី(Video Assistant Refferee)

ឃើញថាការប្រើប្រាស់បច្ចេកវិទ្យាទំនើប(VAR)សម្រាប់ជាជំនួយដល់លោកអាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួត គឺជាមធ្យោបាយដ៏សំខាន់មួយបន្ថែម ដើម្បីកាត់បន្ថយនិងចូលរួមដោះស្រាយរឿងរ៉ាវចម្រូងចម្រាសផ្សេងៗ ពិសេសប្រព័ន្ធដោះស្រាយមួយនេះត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងវគ្គជម្រុះក្នុងពូល(Group Stage)ហើយជាលទ្ធផលដែលអាចទទួលយកបាន។

៧.ម្ចាស់ជើងឯក World Cup ២០១៤ ធ្លាក់ចេញពី World Cup ត្រឹមវគ្គជម្រុះក្នុងពូល

អាឡឺម៉ង់ស្ថិតនៅក្នុងចំណោមម្ចាស់ការពារតំណែងជើងឯក World Cup ៤សម័យចុងក្រោយពោលគឺរាប់ពីចំនួន ៣ក្រុមមុនបានធ្លាក់ ចេញនៅវគ្គជម្រុះតាមពូល(Group Stage)មានដូចជាៈ ១.បារាំងធ្លាក់ចេញវគ្គ Group Stage នៅ World Cup ២០០២ ក្រោយលើកពានឆ្នាំ១៩៩៨ ២.អ៊ីតាលីធ្លាក់ចេញវគ្គ Group Stage នៅWorld Cup ២០១០ ក្រោយលើកពាន World Cup ២០០៦ និងអេស្បាញធ្លាក់ចេញវគ្គ Group Stage នៅឆ្នាំ២០១៤ ក្រោយលើកពាន World Cup ២០១០ ក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ៣ដងគិតចាប់តាំងពីឆ្នាំ១៩៩០ ប៉ុន្តែព្រឹត្តិការណ៏ World Cup ២០១៨ គឺជារឿងរ៉ាវដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ពួកគេ។

ការរងបរាជ័យលើកទី១ របស់ម៉ិកស៊ិកបាននាំឱ្យមានការបរាជ័យក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែបានវាយបកយកឈ្នះស៊ុយអ៊ែតក្នុងលទ្ធផល ២-១ តែបែរបន្តចាញ់ក្រុមកូរ៉េខាងត្បូងក្នុងលទ្ធផល ២:0 ដែលធ្វើអោយពួកគេអស់សិទ្ធិបន្តការពារតំណែងជើងឯក។

៨.បែលហ្សិកវាយបកយកឈ្នះជប៉ុន និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣

បែលហ្សិកបានឆ្លងកាត់មកដល់វគ្គ ១៦ក្រុមចុងក្រោយព្រឹត្តិការណ៏ World Cup ២០១៨ ជាមួយការប្រកួតវាយបកផ្តួលក្រុមជប៉ុននៅវគ្គ ១៦ក្រុម ក្នុងលទ្ធផល ៣:២ មុនពេលបន្តយកឈ្នះម្ចាស់ជើងឯក ៥សម័យប្រេស៊ីល ក្នុងលទ្ធផល ២:១ ប៉ុន្តែបានបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុមបារាំង ១:0 ហើយបានបញ្ចប់ក្នុង ចំណាត់ថ្នាក់លេខ៣ ក្រោយផ្តួលតោកំណាចអង់គ្លេស ២:0។

៩.អ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាព Alli Mccoist មានវត្តមានក្នុងព្រឹត្តការណ៏ World Cup

ម្ភៃឆ្នាំក្រោយពីបានធ្វើការជាមួយគ្នានៅឯការប្រកួត World Cup ១៩៩៨ នៅប្រទេសបារាំង Jon Champion និង Ally McCoist បានជួបជុំគ្នានៅក្នុងបន្ទប់អត្ថាធិប្បាយជាមួយការពិពណ៌នាក្នុងព្រឹត្តការណ៏រយៈពេល ៤ឆ្នាំម្តងនេះយ៉ាងរស់រវើក។

១០.អង់គ្លេសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគិតចាប់តាំងពីឆ្នាំ១៩៩០

ជាព្រឹត្តការណ៏ប្រវត្តិសាស្រ្តដែលក្រុមតោកំណាចអង់គ្លេសបានឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីខកខានអង់រយៈពេល ២៨ឆ្នាំ បន្ទាប់ពីក្រុមជើងឯក World Cup ១៩៦៦មួយនេះ បានឈានដល់វគ្គ ៤ក្រុមចុងក្រោយនៅឆ្នាំ១៩៩០ ប៉ុន្តែរងបរាជ័យចាញ់ក្រុមអាឡឺម៉ង់ខាងលិច។

ក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gareth Southgate បានបង្ហាញទម្រង់លេងល្អបំផុតនៅ World Cup ២០១៨ នេះ ក្រោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែមិនមានឪកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រូអាត ២:១ និងបន្តចាញ់ក្រុមជម្រើសជាតិបែលហ្សិក ២:០ នៅវគ្គផ្តាច់ព្រ័ត្រ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ fourfourtwo

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.