v9
V9BET

គ្រូបង្វឹក Didier Deschamp ជាមនុស្សទី៣ ដែលឈ្នះ World Cup ក្នុងនាមជាកីឡាករ និងអ្នកចាត់ការទូទៅ

7 months ago​ | ដោយ V-Dr

គ្រូបង្វឹក Didier Deschamps របស់ក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃអាទិត្យ បានជួយក្រុមលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០១៨ ជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត ពោលគឺ​ ២០ឆ្នាំបន្ទាប់ពីជ័យជម្នះក្នុងនាមជាកីឡាករកាលពីឆ្នាំ១៩៩៨ បុរសវ័យ ៤៩ឆ្នាំរូបនេះក៏បានជួយក្រុមរហស្សនាមាន់គកបារាំង(Les Bleus)លើកពានបាល់ទាត់ World Cup ជាលើកដំបូងផងដែរ។

លោក Deschamp បានក្លាយជាគ្រូបង្វឹកទីបីក្រោយឆ្លងកាត់ជាកីឡាករជម្រើសជាតិបារាំងដែលបានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងឈ្នះពានរង្វាន់ប្រកបដោយកិត្តិយាសនេះក្នុងនាម ជាគ្រូបង្វឹកពោលគឺបន្ទាប់ពីលោក ១.Mario Zagallo ដែលបានជួយក្រុមលើកពាន World Cup ២សម័យក្នុងនាមជាកីឡាករនៅរដូវកាល(១៩៥៨,១៩៦២) និងឈ្នះពានក្នុងនាមជាគ្រូបង្វឹកនៅឆ្នាំ១៩៧០ បន្ទាប់មកទៀត ២.លោកFranz Beckenbauer ដែលបានជួយក្រុមអាឡឺម៉ង់ខាងលិចឈ្នះពាន World Cup នៅឆ្នាំ១៩៧៤ ព្រមទាំងបន្តឈ្នះពាន World Cup នៅឆ្នាំ១៩៩០ ក្នុងនាមជាគ្រូបង្វឹក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.