v9
V9BET

អេស្បាញជាប់ជាឈ្មោះជាក្រុមលេងគោរពវិន័យល្អបំផុត(Fair Play)នៅ World Cup ២០១៨

9 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានប្រគល់ពានជាក្រុមលេងមានការគោរពវិន័យបំផុត(Fair Play)ក្រោយទទួលបាន កាតលឿងតែ ១ប៉ុណ្ណោះមួយក្នុងអំឡុងពេលព្រឹត្តការណ៏ World Cup ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ មានតែកីឡាករខ្សែបម្រើ Sergio Busquets ម្នាក់ប៉ុណ្ណោះដែលទទួលបានកាតលឿងនោះ មុនពេលក្រុមត្រូវបានធ្លាក់ចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងម្ចាស់ផ្ទះរុស្សីតាមរយៈបាល់កាត់សេចក្តី ១១ម៉ែត្រ។ តាមរយៈការពិនិត្យមើលលើកំហុសឆ្កងមានត្រឹមតែ ៣២លើកប៉ុណ្ណោះក្នុងចំណោមបួនប្រកួត ដែលជាលក្ខណ្ឌឆ្លងកាត់នៅដំណាក់ល្អដើម្បីមានសិទ្ធិទទួលបានពានរង្វាន់នេះ។

ក្រុមជម្រើសជាតិកូឡុំប៊ីក៏បានឈ្នះពាន Fair Play ព្រឹត្តការណ៏ World Cup ឆ្នាំ២០១៤ ប៉ុន្តែក្រុមជម្រើសជាតិអេស្បាញក៏ធ្លាប់បានឈ្នះពានរង្វាន់នេះដែរក្នុងឆ្នាំ២០១០ ខណៈក្រុមប្រេស៊ីលបានជាប់ឈ្មោះផងដែរកំលុងព្រឹត្តការណ៏ World Cup ២០១០ ដោយកីឡាករម្នាក់ៗទទួលបាន ទឹកប្រាក់ចំនួន ៥0.000ដុល្លារសហរដ្ឋអាមេរិចដែល ត្រូវបានផ្តល់ឱ្យដោយ FIFA មានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.