v9

Cristiano Ronaldo មកដល់ទីក្រុង Turin ប្រទេសអ៊ីតាលី និងត្រៀមបង្ហាញខ្លួននៅថ្ងៃស្អែកនេះហើយ

5 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធស្លាបនិងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានចាកចេញពីទីក្រុងម៉ាឌ្រីដ តាមយន្តហោះឯកជនមួយ ហើយបានទៅដល់នៅអាកាសយានដ្ឋាន Turin-Caselle ហើយត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីរបស់ក្លឹប Juventus ផងដែរ។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះ បានធ្វើដំណើរជាមួយដៃគូគឺនាង Georgina Rodriguez ក៏ដូច ជាសមាជិកនិងក្រុមគ្រួសាររបស់ខ្លួនផងដែរ។

Juventus ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅប្រទេសអ៊ីតាលីនាថ្ងៃស្អែក ប៉ុន្តែជាដំបូងគាត់ នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងចុះកុងត្រាថ្មីរបស់គាត់មុនពេលបង្ហាញខ្លួនផងដែរ ។

Ronaldo បានសម្រេច ចិត្តចាកចេញពីក្រុមអធិរាជស Real Madrid ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ៩ឆ្នាំ ដើម្បីស្វែងរកបទ ពិសោធន៏ក្លឹបថ្មីមួយទៀតគឺក្រុមម្ចាស់ជើងឯក SerieA អ៊ីតាលីក្រុមស្រ្តីជរា Juventus ក្នុងតម្លៃពលកម្មនឿយហត់៣០លានយូរ៉ូក្នុង ១ឆ្នាំពោលគឺច្រើនជាងកំលុងពេលលេងអោយ Real Madrid ដែលរូបគេទទួលបានត្រឹមតែ ២១លានយូរ៉ូប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.