v9

Juventus រកប្រាក់ចំណូលបានពាក់កណ្តាលតម្លៃខ្លួន Ronaldo ក្រោយលក់អាវយឺតត្រឹមតែ ២៤ម៉ោង

5 months ago​ | ដោយ V-Dara

Ronaldo ខ្សែប្រយុទ្ធឆ្នើមបំផុតរបស់ក្លិប Real Madrid រូបនេះ បានសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្របខ័ណ្ឌ Serie A កាលពីដើមសប្តាហ៍នេះក្នុងតម្លៃ ៨៨លានផោនក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំដែលធ្វើអោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ រកប្រាក់ចំណូលបាន ២៦,៥លានផោនក្នុងមួយឆ្នាំបន្ទាប់ពីការបង់ពន្ធរួចរាល់។

អតីតខ្សែប្រយុទ្ធ Man.United កីឡាករ Cristiano Ronaldo បានប្រើប្រាស់កេរ្ត៏ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួនជាង ១ទសវត្សដើម្បីធ្វើមុខជំនួញ និងផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនល្បីឈ្មោះនានាលើពិភពលោក។ យោងតាមគេហទំព័រ Yahoo Sports នៅអ៊ីតាលីអាបានអោយដឹងថាៈ អាវយឺតបោះពុម្ភមានស្លាកឈ្មោះនិងលេខរបស់ Ronaldo ចំនួន ៥២0.000អាវយឺត ត្រូវបានលក់ដាច់អស់តាមប្រព័ន្ធអ៊ីនធឺណេត និងនៅក្នុងហាងក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងដំបូងនៃការប្រកាសជាផ្លូវការសម្រាប់ការផ្ទេរមករួមក្រុម Juventus

អាវយឺតរបស់ Ronaldo ដែលមានសរសេរឈ្មោះថាអ្នកម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ចំនួន ៥សម័យ នៅផ្នែកខាងក្រោយមានតម្លៃ ៩២ផោនដែលត្រូវបានរចនានិងបោះពុម្ភឡើងដោយក្រុមហ៊ុនសម្ភារៈម៉ាកកីឡាល្បីល្បាញគឺ Adidas។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ fourfourtwo

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.